តាមរយៈ App NoDrug កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បន្តបង្រ្កាបករណីគ្រឿងញៀន និងករណីបើកល្បែងស៊ីសងអនឡាញខុសច្បាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈ App NoDrug កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ​ បានដាក់កម្លាំងចុះឃ្លាំមើលទីតាំងខាងលើ រួចកំណត់បានមុខសញ្ញាច្បាស់ ទើបឈានដល់ការបង្រ្កាប ហើយចាប់បានជនសង្ស័យចំនួន០២នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានក្រោយពីការធ្វើតេស្តរកសារធាតុញៀន និងឃាត់ខ្លួនបុគ្គលិកមើលការខុសត្រូវទីតាំងនោះ ចំនួន០១នាក់។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២៤។

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ នៃកងរាជអាវុធហត្ថក្រុងតាខ្មៅ រឹបអូសយកបានវត្ថុតាងមួយចំនួនដូចខាងក្រោម៖
– ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
– កុំព្យូទ័រ ចំនួន០៤គ្រឿង
– កង់ ចំនួន០១គ្រឿង
– ប្រាក់រៀល ចំនួន២០ម៉ឺនរៀល
– ទូរស័ព្ទដៃ ចំនួន ០១គ្រឿង
– សៀវភៅបញ្ជី ចំនួន ០១ក្បាល

...

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print