ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈ App NoDrug កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ បានដាក់កម្លាំងចុះឃ្លាំមើលទីតាំងខាងលើ រួចកំណត់បានមុខសញ្ញាច្បាស់ ទើបឈានដល់ការបង្រ្កាប ហើយចាប់បានជនសង្ស័យចំនួន០២នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានក្រោយពីការធ្វើតេស្តរកសារធាតុញៀន និងឃាត់ខ្លួនបុគ្គលិកមើលការខុសត្រូវទីតាំងនោះ ចំនួន០១នាក់។ នេះបេីយោងតាមប្រភពព័ត៍មានពីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។
ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ នៃកងរាជអាវុធហត្ថក្រុងតាខ្មៅ រឹបអូសយកបានវត្ថុតាងមួយចំនួនដូចខាងក្រោម៖
– ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
– កុំព្យូទ័រ ចំនួន០៤គ្រឿង
– កង់ ចំនួន០១គ្រឿង
– ប្រាក់រៀល ចំនួន២០ម៉ឺនរៀល
– ទូរស័ព្ទដៃ ចំនួន ០១គ្រឿង
– សៀវភៅបញ្ជី ចំនួន ០១ក្បាល
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់បន្ត៕ដោយ៖តារា