បុរស​ម្នាក់​ប្រើកាំបិតចាក់ប្រុងសម្លាប់ខ្លួនឯងចំដើមទ្រូង បណ្ដាលឱ្យ​រងរបួស​ធ្ងន់​

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា​ មានករណីបុរសម្នាក់​

បានប្រេីកូនកាំបិតចុងស្រួចប្រុងចាក់សម្លាប់ខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់​ ក៏ត្រូវ​បងប្អូន​ប្រទះឃើញ​បានដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ប៉ុន្តែ​ករណី​នេះដែរ​មិនទាន់​ដឹង​ពីមូលហេតុ​ច្បាស់​លាស់​នៃការ​សម្លាប់ខ្លួននោះទេ។

ប្រភពដដែលបន្តថា​ ហេតុការណ៍នេះ
បានកេីតឡេីង​នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២២​ និង៤៥នាទី មានករណីចាក់ខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះ​ ឈ្មោះ លី វណ្ណី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបណ្តោះអាសន្នផ្ទះលេខ២០ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

ចំណែក​វត្ថុតាងនៅកន្លែងកើតហេតុ៖  កាំបិតចុងស្រួចចំនួន០១ (ដែលជនរងគ្រោះចាក់ខ្លួនឯង)​ ស្នាមរបួស៖ រងរបួសត្រង់ដើមទ្រូងផ្នែកខាងស្នាំចំពីមុខ ។

...

បច្ចប្បន្នជនរងគ្រោះខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print