ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះថា មានករណីបុរសម្នាក់
បានប្រេីកូនកាំបិតចុងស្រួចប្រុងចាក់សម្លាប់ខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ ក៏ត្រូវបងប្អូនប្រទះឃើញបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ប៉ុន្តែករណីនេះដែរមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការសម្លាប់ខ្លួននោះទេ។
ប្រភពដដែលបន្តថា ហេតុការណ៍នេះ
បានកេីតឡេីងនៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២២ និង៤៥នាទី មានករណីចាក់ខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ លី វណ្ណី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបណ្តោះអាសន្នផ្ទះលេខ២០ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងនៅកន្លែងកើតហេតុ៖ កាំបិតចុងស្រួចចំនួន០១ (ដែលជនរងគ្រោះចាក់ខ្លួនឯង) ស្នាមរបួស៖ រងរបួសត្រង់ដើមទ្រូងផ្នែកខាងស្នាំចំពីមុខ ។
បច្ចប្បន្នជនរងគ្រោះខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ៕ដោយ៖តារា