ភ្នំពេញ ៖ ជំងឺថប់បារម្ភ គឺជាការព្រួយបារម្មណ៍ហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ ដែលមានរយៈពេលលើសពី៦ខែ។
ក) មូលហេតុ៖ មិនមានមូលហេតុច្បាស់លាស់
ខ) កត្តាងាយប្រឈម៖
– តំណរពូជ
– បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល
– ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត
– ប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹង
– ជំងឺផ្លូវកាយមួយចំនួន
– បរិស្ថានជុំវិញ៖ បញ្ហាគ្រួសារ បញ្ហាការងារ បញ្ហាហិរញ្ញវត្ថុ បញ្ហាការសិក្សា និងបញ្ហាទំនាក់ទំនងផ្ទាល់ខ្លួន។
គ) រោគសញ្ញា៖
– ថប់បារម្ភ ឆាប់ភ័យ
– ឆាប់ខឹងមួរម៉ៅ
– ចុករោយពេញខ្លួន
– ល្ហិតល្ហៃ អស់កម្លាំង
– ពិបាកផ្តោតអារម្មណ៍ ឬឆាប់ភ្លេច
– ប៉ះពាល់់ដល់ការគេង
ឃ) ផលវិបាកប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ
– វិវត្តន៍ទៅរ៉ាំរ៉ៃ
– មិនអាចបញ្ចេញនូវសក្តានុពលពេញលេញ ដូចជាការប្រកបរបរ ការងារ ការសិក្សាថយចុះ
ប្រសិនបើមានអាការៈដូចបានរៀបរាប់ខាងលើ គួរតែឆាប់រួសរាន់ស្វែងរកការប្រឹក្សា និងការព្យាបាលពីវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្តនៅផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលកាន់តែឆាប់ និងបង្កើនឱកាសជាសះស្បើយកាន់តែលឿន។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕