ភ្នំពេញ៖ ការវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤នេះ សរុបទឹកប្រាក់បានចំនួន ២.៥៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចេញដោយរដ្ឋាភិបាលកម្ពុជា។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន ១ ៦៤២ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ធ្លាក់ចុះ ១១ ភាគរយ បើធៀបនឹងឆ្នាំមុន។ របាយការណ៍នេះ បានបន្តថា គម្រោងដែលបានអនុម័ត រួមមានទីប្រជុំជនថ្មី ការអភិវឌ្ឍលំនៅឋាន ខុនដូ តំបន់ឧស្សាហកម្ម និងពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ និងសណ្ឋាគារ។
គួរបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យ គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងការនាំចេញទំនិញធ្វើដំណើរ ទេសចរណ៍ និងកសិកម្ម។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍កាលពីពេលថ្មីៗនេះថា វិស័យសំណង់ និងអចលនវត្ថុ នឹងមើលឃើញមានកំណើនយឺតនៅឆ្នាំ២០២៤នេះផដែរ៕