កម្មកររោងចក្រ សុិន ជី ធាន ជាច្រើននាក់ ដុតកង់ឡានតវ៉ាឲ្យក្រុមហ៊ុនទទួលយកតំណាងសហជីពដែលបញ្ឃប់ និងយល់ព្រមលក្ខខណ្ឌការងារ

ចែករំលែក៖

ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រ សុិន ជី ធាន បានកើតទុក្ខមិនសុខចិត្តបាននាំគ្នាដុតកង់ឡានអស់ប្រមាណជា ៥ ទៅ ៦ កង់ឡានដើម្បីតវ៉ាក្រុមហ៊ុនទទួលយកតំណាងសហជីបដែលបានបញ្ឃប់ នឹងយល់ព្រមលក្ខខណ្ឌការងារមួយចំនួន។

...

ករណីផ្ទុះការតវ៉ានេះបានកើតឡើងនៅពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពពីកម្មករកម្មការិនីរោងចក្របានឲ្យដឹងថា មូលហេតុដែលពួកគេនាំគ្នាតវ៉ា ព្រោះដោយសារមិនសុខចិត្តចំពោះក្រុមហ៊ុនដែលបានបញ្ឍប់នូវតំណាងសហជីព ៣រូប ដែលទី១ឈ្មោះ លោក ហ៊ិន វ័យសំបូរ មានតួនាទីជាប្រធាន ទី២ ឈ្មោះ សំ ចាន់ថា តួនាទីជាអនុប្រធាន និងទី៣ឈ្មោះ កយ សំអុល តួនាទីលេខាធិការ។ ពួកគាត់ទាំង៣នាក់ ត្រូវបានខាងក្រុមហ៊ុនបញ្ឃប់កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៦ តែរហូតមកដល់ពេលនេះខាងក្រុមហ៊ុនដូចជាគ្មានដំណោះស្រាយអ្វីបន្ដិចសោះឡើយសម្រាប់ពួកគាត់។

ប្រភពដដែលបានបន្ដទៀតថា ពួកគាត់នាំគ្នាតវ៉ាដោយគ្រាន់តែសំណូមពរឲ្យខាងក្រុមហ៊ុនទទួលយកនូវតំណាងសហជីពឲ្យចូលធ្វើការជាធម្មតាវិញ ក៏ដូចជាយល់ព្រមនូវលក្ខខណ្ឌការងារមួយចំនួនទៀតដូចជា៖ បញ្ឃប់ការរើសអើងសហជីព ផ្តល់ប្រាក់សម្រាប់អាហារថ្ងៃត្រង់ ៤០០០ ដោយបើកក្នុង១សប្ដាហ៍ម្ដង, មេត្តាកុំកាត់ប្រាក់ខែរាល់ពេលកម្មករសុំឈប់សម្រាកពេលមានធុរៈផ្សេងៗ, ស្នើសុំឲ្យជួយតម្លើងប្រាក់សោហ៊ុយ និងថ្លៃស្នាក់នៅ, ផ្ដល់ប្រាក់ជំនាញការងារសម្រាប់អ្នកចេះដេរម៉ាស៊ីន ៣ ចំនួន២០ដុល្លារ និងអ្នកចេះដេរ ម៉ាស៊ីន ១ ចំនួន ១៥ ដុល្លា មេត្តាជួយរៀបចំរោងបាយឲ្យបានធំទូលាយ ហើយស្រ្ដីមានផ្ទៃពោះត្រូវអនុញ្ញាតឲ្យពិនិត្យផ្ទៃពោះបាន១ថ្ងៃ ក្នុង១ខែម្ដង និងបើខាងក្រុមហ៊ុនគ្មានការងារឲ្យធ្វើត្រូវគិតលុយជូនកម្មករពេញ ១០០%៕

IMG_7409IMG_7471IMG_7469IMG_7470

ដោយ៖ ជីម ភារ៉ាដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print