មានករណីវាយប្រហារដោយកាំបិទនៅកណ្តាលទីក្រុងឡុងដ៍ប្រទេសអង់គ្លេស បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និង៥នាក់រងរបួស ។
តាមរបាយការណ៍ពីប៉ូលិសតំបន់ Metropolitan បានឲ្យដឹងថា មានការទូរស័ព្ទទៅកាន់ប៉ូលិសប្រាប់ថា មានសកម្មភាពវាយប្រហារដោយកាំបិទទៅលើមនុស្សដែលធ្វើដំណើរនៅតាមដងផ្លូវនៅទីលាន Square កណ្តាលទីក្រុងឡុងដ៍នៅវេលាម៉ោង២២និង៣០នាទីត្រូវនឹងម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី០៤ ខែសីហា (ម៉ោងនៅកម្ពុជា)។
នៅកន្លែងកើតហេតុស្ត្រីម្នាក់បានស្លាប់បើទោះបីមានការព្យាយ៉ាមជួយសង្គ្រោះក្តី។ ក្រៅពីនេះនៅមានមនុស្ស៥នាក់រងរបួសមិនទាន់ដឹងពីស្ថានភាពច្បាស់លាស់នៅឡើយ អ្នករងរបួសក៏មានសភាពធ្ងន់ធ្ងរផងដែរ។
ក្រោយទទួលបានព័ត៌មានភ្លាមៗប៉ូលិសបានទៅដល់កន្លែងកើតហេតុ ហើយជនដៃដល់ក៏ត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ។ ប៉ូលិសបានប្រើប្រាស់កាំភ្លើងអគ្គិសនីទប់ស្កាត់សកម្មភាពរបស់ជនដៃដល់។ ការវាយប្រហារខាងលើកើតឡើងបន្ទាប់ប៉ុន្មានម៉ោងដែលរដ្ឋាភិបាលទីក្រុងឡុងដ៍បានប្រកាសថា បន្ថែមកម្លាំងប៉ូលិស ៦០០នាក់ទៀត ការពារសន្តិសុខគេចផុតពីការវាយប្រហាររបស់ភេរវករ។
លោក Bernard Hogan Howe ស្នងការប៉ូលិសទីក្រុងឡុងដ៍ធ្លាប់បានប្រកាសថា ការវាយប្រហារភេរវកម្មនៅអង់គ្លេសមិនស្ថិតនៅ «តើអាចកើតឡើងដែរឬទេ?» ដោយជំនួសវិញ «តើពេលណាវានឹងកើតឡើង»។
ក្នុងពេលជាមួយគ្នានោះបណ្តាញព័ត៌មាន ប៊ីប៊ីស៊ី បានផ្សាយថា តាមសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា ក្រុមជនដៃដល់បានវាយប្រហារទៅលើស្ត្រីម្នាក់។ ប៉ូលិសបានឡោមព័ទកន្លែងកើតហេតុដើម្បីបើកការស្រាវជ្រាវ។
នេះជាការវាយប្រហារលើកទីមួយនៅក្នុងប្រទេសអង់គ្លេស ចាប់តាំងពីអង់គ្លេសប្រកាសចាកចេញពីសហគមន៍អឺរ៉ុប។ នៅក្នុងតំបន់អឺរ៉ុបទាំងមូលមានការវាយប្រហារកើតឡើងជាច្រើនដោយរូបភាពផ្សេងៗ ហើយពេលនេះក្រុមជនដៃដល់បានប្រើប្រាសកាំបិទក្នុងការវាយប្រហារវិញម្តង ដូចជានៅក្នុងប្រទេសអាល្លឺម៉ង់និងបារាំងផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី