ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ លោកស្រី ម៉ែន សំអន តំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ផ្ញើសារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅប្រកបដោយមនោសញ្ចេតនាគោរពកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលពានរង្វាន់ «សមិទ្ធផលអមតៈអាស៊ាន» (ASEAM Lifetime Achievement Award) ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី (Asian Strategy & Leadership Institute-ASLI) នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្ដីដ៏ខ្ពង់ខ្ពស់បំផុតអំពីនាងខ្ញុំ៕
ដោយ៖ សុវណ្ណារ៉ា