នគរបាលស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានចុះស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត​ កាលពីម្សិលមិញនេះ​ បន្ទាប់ពី​ទទួលបានព័ត៍មានមានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) មួយកើតឡើង ដោយជនសង្ស័យឈ្មោះ ដែង នីវ ហៅតាយ៉ត ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្នភូមិភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពខ្ចីម៉ូតូរបស់ជនរងគ្រោះឈ្មោះ ញឹប តាក់ ភេទប្រុស អាយុ៧៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ម៉ាកវ៉េវអ៊ី 125 ពណ៌ខៀវ កាំបន្ទះពណ៌ស គ្មានស្លាកលេខ សេរីឆ្នាំ២០០៥ យកទៅបាត់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤និង០៥នាទី នៅចំណុចក្រុមទី០៦ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា​ ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទី កម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ដែង នីវ ហៅតាយ៉ត ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្នភូមិភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខ្ចីម៉ូតូរបស់ជនរងគ្រោះខាងលើ ជិះយកទៅលក់ឲ្យឈ្មោះ ជីន ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មានទីលំនៅភូមិគោកខ្ពស់ ឃុំគោកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រាក់ ៣០០០បាត (បីពាន់បាត) យកមកចាយវាយ ពិតប្រាកដមែន ។ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៦និង១០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវរកឃើញម៉ូតូចំនួនមួយគ្រឿងម៉ាក វ៉េវ អ៊ី 125 ពណ៌ខៀវ កាំបន្ទះពណ៌ស គ្មានស្លាកលេខ សេរីឆ្នាំ២០០៥ ពីឪពុកម្តាយរបស់ឈ្មោះ ជីន ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ដែលបានទទួលទិញពីឈ្មោះ ដែង នីវ ហៅតាយ៉ត និងបានទទួលម៉ូតូពីកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ យកមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។

...

ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print