កុមារនៅតំបន់ Belgorod មិនបានទៅរៀនឡើយដោយការវាយប្រហារពីអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថាអភិបាលតំបន់និយាយថា សាលាមតេ្តយ្យមួយចំនួន ត្រូវបានបិទជាបណ្តោះអាសន្ន នៅក្នុងទីក្រុងនៃតំបន់ Belgorod ដែលស្ថិតនៅព្រំដែនជាមួយអ៊ុយក្រែន ខណៈដែលថ្នាក់រៀនខ្លះត្រូវផ្អាកភ្លាមៗ បន្ទាប់ពីមានការវាយប្រហារបំផ្លាញកន្លែងថែទាំកុមារ នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤។

លោក Vyacheslav Gladkov អភិបាលតំបន់ Belgorod បានបញ្ជាក់ថា «ព្រឹកនេះនៅ Belgorod ការសិក្សានៅថ្នាក់រៀនមួយចំនួន ត្រូវផ្អាកហើយកំណត់ថានឹងបើកឡើងវិញ បន្ទាប់ពីវិស្សមកាលរដូវក្តៅ។ សាលាមតេយ្យមួយក្នុងទីក្រុងនៃតំបន់ បានរងការបំផ្លាញស្ទើរតែទាំងស្រុង»។ លោក Gladkov បានឱ្យដឹងទៀតថា បន្ទាប់ពីការវាយប្រហារ អាជ្ញាធរសម្រេចចិត្តថា នឹងដាក់ឱ្យសាលានានានៅក្នុងស្រុកធំជាងគេនៃតំបន់ គឺ Kharkovskaya Gora បង្រៀនតាមអនឡាញ ខណៈសាលាមតេយ្យផ្សេងទៀត ត្រូវបិទរយៈពេល ១សប្តាហ៍។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់សេចក្តីរាយការណ៍ខាងលើនេះ បានដោយឯករាជ្យនោះទេ ខណៈដែលភាគីទាំងពីរ តែងតែបដិសេធកំណត់គោលដៅលើជនស៉ីវិល ក្នុងសង្គ្រាមរយៈពេលជិត ៣ឆ្នាំ៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print