នៅថ្ងៃទី២ ខែកញ្ញានេះ ខ្យល់ព្យុះ និងភ្លៀងខ្លាំងបោកបក់មកលើភាគខាងត្បូង នៃប្រទេសអូស្រ្តាលី បណ្តលឲ្យស្រ្តីម្នាក់បានស្លាប់ ហើយមនុស្សច្រើនជាង ១២០,០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពី
ភ្នាក់ងារសង្រ្គោះបន្ទាន់និយាយថា ស្រ្តីអាយុ ៦៣ឆ្នាំបានស្លាប់ដោយសារតែ ត្រូវដើមឈើបាក់សង្កត់ នៅឯឧទ្យានសម្រាកលំហែកាយមួយកន្លែង ត្រង់ព្រំប្រទល់រវាងរដ្ឋ Victoria ជាមួយរដ្ឋ New South Wales។ លោកស្រី Jacinta Allan អភិបាលរដ្ឋ Victoria បានប្រាប់សន្និសីទសារព័ត៌មានថា ភ្នាក់ងារសង្រ្គោះបន្ទាន់របស់រដ្ឋ ទទួលបានការហៅទូរស័ព្ទ ២,៨០០លើករយៈពេលពេញមួយយប់ ភាគច្រើនគឺករណីបាក់រលំដើមឈើ និងការ បំផ្លាញអគារ។
យ៉ាងហោចណាស់មនុស្ស ១២១,០០០នាក់ កំពុងគ្មានអគ្គិសនីប្រើប្រាស់ នៅថ្ងៃចន្ទនេះ។ ចំណែក ការព្រមានផ្នែកអាកាសធាតុ នៅតែមានសម្រាប់ទីតាំងជាច្រើននៃឆ្នេរសមុទ្រភាគអាគ្នេយ៍ ខណៈដែលខ្យល់បក់ល្បឿន ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានបោកបក់មកលើរដ្ឋ Victoria កាលពីយប់ថ្ងៃអាទិត្យ។ រដ្ឋបាលរដ្ឋ Victoria បានប្រាប់ប្រជាជនឱ្យជៀសវាង ទៅកាន់ឆ្នេរសមុទ្រ ដោយសារតែរលកដ៏គ្រោះថ្នាក់ ស្ថានភាពដីមិននឹងនរនៅកន្លែងដែលមានថ្មចោត និងទឹកជំនន់នៅតំបន់ទំនាប។
បាតុភូតអាកាសធាតុ ក្លាយជារឿងធម្មតាទៅហើយ សម្រាប់ប្រជាជនអូស្ត្រាលីជាច្រើន។ ខ្យល់ព្យុះ នៅទូទាំងភាគខាងត្បូងប្រទេសបានកើតឡើង បន្ទាប់ពីមានសីតុណ្ហភាពកម្រិត ៣០អង្សាសេ ដែលមិនធ្លាប់មាននារដូវរងា នៅក្នុងរដ្ឋធានីស៉ីដនី របស់រដ្ឋ New South Wales៕
រូបថត:AAP