គ្រូកូរ៉េជួយបង្វឹកហាត់បំប៉នបច្ចេកទេសដល់កីឡាករកីឡាការិនីសូហ្វតឺន្នីសកម្ពុជាដើម្បីទៅប្រប្រកួតនៅកូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីជំរុញដល់ការហ្វឹកហាត់បំប៉នបច្ចេកទេសបន្ថែមដល់កីឡាករកីឡាការិនីរបស់ខ្លួនក្នុងការត្រៀមលក្ខណៈចេញទៅចូលរួមប្រកួតប្រជែងដណ្តើមយក មេដាយក្នុងព្រឹត្តិការណ៍ Korea Cup International នៅទីក្រុងអ៊ីនឈាន់សាធារណ រដ្ឋកូរ៉េចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នោះ សហព័ន្ធសូហ្វតឺន្នីសកម្ពុជា បានទទួលការឧបត្ថម្ភផ្នែកបច្ចេកទេស បន្ថែមពីសហព័ន្ធកីឡាសូហ្វតឺន្នីសអាស៊ីដែលបានផ្តល់គ្រូបង្វឹកម្នាក់មកជួយគឺលោកChong Ryul Choi ចំនួន៣សប្តាហ៍មុន ចេញទៅប្រទេសកូរ៉េ ។

...

លោក យី សារិន គ្រូជម្រើសជាតិកីឡាសូហ្វតឺន្នីសកម្ពុជា បានប្រាប់ឲ្យដឹងថា លោក Chong Ryul Choi ជាគ្រូបង្ហាត់ម្នាក់មានបទពិសោធន៍ច្រើន នៅក្នុងការបណ្តុះបណ្តាលបច្ចេកទេសនិងតម្រង់ទិសដល់ កីឡាករកីឡាការិនីសូហ្វតឺន្នីសក្នុងតំបន់អាស៊ានយើងនេះ ពីព្រោះលោកត្រូវសហ ព័ន្ធកីឡាសូហ្វតឺន្នីសអាស៊ីបញ្ជូនឲ្យចេញទៅបណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកទ្រឹស្តីនិងបច្ចេកទេសនៅតាមប្រទេសមួយចំនួនដែលមានប្រភេទកីឡាសូហ្វតឺន្នីស ដូចជា ប្រទេសវៀតណាម ឡាវ ថៃ កម្ពុជា ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី ។

គ្រូជម្រើសជាតិរូបនេះបានបន្តទៀតថា លោកជឿជាក់ថា កីឡាករកីឡាការិនីសូហ្វតឺន្នីសកម្ពុជាដែលទទួលបានការហ្វឹកហាត់បំប៉នបន្ថែមចំនួន៣សប្តាហ៍ពីលោក Chong Ryul Choi នឹងធ្វើឲ្យកីឡាករកីឡាការិនី ទទួលបាននូវបច្ចេកទេសថ្មីៗច្រើនដើម្បីចូល រួមប្រកួតប្រជែងដណ្តើមយកមេដាយពី ព្រឹត្តិការណ៍ Korea Cup International មក ជូនកម្ពុជាវិញមិនខានឡើយ ។

គួររំលឹកថា កីឡាករកីឡាការិនីសូហ្វតឺន្នីសកម្ពុជានឹងត្រូវទៅចូលរួមការប្រកួតព្រឹត្តិការណ៍ Korea Cup International នៅទី ក្រុងអុីនឈាន់ប្រទេសកូរ៉េខាងត្បូងចំនួន១៤នាក់ ក្នុងនោះមានកីឡាករ៩នាក់កីឡាការិនី២នាក់ ប្រតិភូ៣នាក់ដែលព្រឹតិ្តការណ៍ នេះត្រូវចាប់ផ្តើមពីថៃ្ងទី២៤-២៨ ខែសីហា ឆ្នាំ២០១៦ទើបបញ្ចប់ការប្រកួត៕

photo798693325706209362 photo798693325706209360 photo798693325706209361

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print