មុននេះបន្ដិចៈ ក្រុមចោរប្លន់៦នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលស្រុកស្អាងបង្ក្រាបចាប់និងបាញ់បាក់ជើងម្នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមចោរប្លន់ចំនួន៦នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលស្រុកស្អាងខេត្តកណ្តាល កាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

...

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរប្លន់មានគ្នា៦នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងដេញប្រម៉ាញ់ចាប់ បន្ទាប់ពីពួកគេប្រើប្រាស់រថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ព្យាយាមគេចខ្លួន ប៉ុន្តែក្រោមការសហការជាមួយនឹងកម្លាំងនគរបាលស្រុងស្អាង ទើបឈានដល់ការព័ទ្ធចាប់បាន៦នាក់ ក្នុងនោះមានម្នាក់រងរបួសត្រូវគ្រាប់កាំភ្លើងបណ្តាលឲ្យបាក់ជើង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងនាំខ្លួនក្រុមចោរប្លន់ជាមួយនឹងវត្ថុតាងយកមកធ្វើការសាកសួរតាមនីតិវិធី៕

6879de84-d062-4ac0-9f90-c3a87e12a487 9a7b5221-2c71-430c-a5c2-0ec1d34e0a48 547e90f4-2093-4459-905b-ded5e9273cc2 2cb8c0ac-dc7c-4ade-a740-cb19964c6433 8f4a1b57-d130-4598-a845-beb163b74c39 d648b832-c2bb-42e3-b230-b8c35f891131 1f8c765b-10c4-4a57-875f-4c30d74fecaa

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print