គិតត្រឹម​ថ្ងៃទី៣ ខែកញ្ញានេះ! ​កម្ពុជា មិនទាន់រកឃេីញករណីជំងឺ​ អឹមផក​ (mpox) ប្រភេទថ្មី​ Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡេីយទេ​

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃក្រសួងសុខាភិបាលកម្ពុជា​ បានឱ្យដឹងថា​ គិតរហូតដល់ថ្ងៃទី៣ ខែកញ្ញា​ ឆ្នាំ២០២៤​នេះ នាយកដ្ឋាន​ មិនទាន់រកឃេីញករណីជំងឺ​ អឹមផក​ (mpox) ប្រភេទថ្មី​ Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡេីយទេ​ ។

ជាមួយគ្នានេះ​ នាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែន​ ចេញ-ចូល​ ទាំងអស់​ និងទូទាំងផ្ទៃប្រទេស​ ។ សូមបងប្អូនរាយការណ៍ជាបន្ទាន់មកលេខ​ ១១៥​ បេីជួបករណីសង្ស័យ​ អឹមផក​ ។

#សូមបញ្ជាក់ថា​ ចាប់ពីឆ្នាំ២០២៣​ ដល់​ឆ្នាំ២០២៤​ នាយកដ្ឋានធ្លាប់បានរកឃេីញជំងឺអឹមផកប្រភេទចាស់​ (Clade 2) ចំនួន២០​ករណី​ សុទ្ធតែភេទប្រុស​ និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បេីយទាំងអស់​ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥។

...

គួរជម្រាបជូនថា​ ដេីម្បីពង្រឹងវិធានការចត្តាឡីស័ក ទប់ស្កាត់ និងឆ្លើយតបទៅ​នឹង​ការឆ្លងរាលដាលជំងឺអឹមផក​ និងជំងឺឆ្លងផ្សេងៗទៀត​ មន្រ្តីជំនាញ​នៅតាមច្រកចេញ-ចូលច្រកទ្វារព្រំដែនអន្តរជាតិប្រទេសកម្ពុជា បានចុះត្រួតពិនិត្យ​ ដើម្បីការពារសុខភាពជូនប្រជាជនកម្ពុជា ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និង​គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print