ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា គិតរហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយកដ្ឋាន មិនទាន់រកឃេីញករណីជំងឺ អឹមផក (mpox) ប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡេីយទេ ។
ជាមួយគ្នានេះ នាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែន ចេញ-ចូល ទាំងអស់ និងទូទាំងផ្ទៃប្រទេស ។ សូមបងប្អូនរាយការណ៍ជាបន្ទាន់មកលេខ ១១៥ បេីជួបករណីសង្ស័យ អឹមផក ។
#សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ នាយកដ្ឋានធ្លាប់បានរកឃេីញជំងឺអឹមផកប្រភេទចាស់ (Clade 2) ចំនួន២០ករណី សុទ្ធតែភេទប្រុស និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បេីយទាំងអស់ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥។
គួរជម្រាបជូនថា ដេីម្បីពង្រឹងវិធានការចត្តាឡីស័ក ទប់ស្កាត់ និងឆ្លើយតបទៅនឹងការឆ្លងរាលដាលជំងឺអឹមផក និងជំងឺឆ្លងផ្សេងៗទៀត មន្រ្តីជំនាញនៅតាមច្រកចេញ-ចូលច្រកទ្វារព្រំដែនអន្តរជាតិប្រទេសកម្ពុជា បានចុះត្រួតពិនិត្យ ដើម្បីការពារសុខភាពជូនប្រជាជនកម្ពុជា ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល៕ដោយ៖តារា