ភ្នំពេញ ៖ មុននេះបន្តិច ! នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា ខ្ញុំសូមបដិសេធចំពោះព័ត៌មានក្លែងក្លាយនេះ និងសូមអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវដើម្បីនាំខ្លួនជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់។
សូមរំលឹកថា ប៉ុន្មានថ្ងៃនេះជនឆក់ឱកាស ខិលខូច បង្កើតរឿងក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំ ដោយសរសេរព័ត៌មានមិនពិត ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកបង្ហោះម្តងហើយ ម្តងទៀត ទោះបីជាអ្នកពាក្យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបំភ្លឺនិងធ្វើការបដិសេធក៏ដោយ ក៏ពួកជ្រុលនិយម បង្កអុកឡុកសង្គម ហើយ ក្រសួងមហាផ្ទៃក៏ចេញលិខិតថ្កោលទោស ក៏ពួកគេ ប្រឌិតព័ត៌មានមិនពិត ជាបន្តបន្ទាប់។ ដូច្នេះសូមសមត្ថកិច្ចមេត្តា ស៊ើបអង្កេតស្រាវជ្រាវ រកអោយជនជ្រុលនិយមទាំងនេះមកផ្តន្ទាទោស៕