ខ្យល់កន្រ្តាក់មុននេះមួយប្រាវ បណ្តាល ឱ្យបាក់មែកឈើសង្កត់លើរថយន្ត៤គ្រឿង បង្កការភ្ញាក់ ផ្អើលតាមបណ្តោយផ្លូវ ២៥៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម បានឱ្យដឹងថា ៖ មានខ្យល់កន្រ្តាក់មុននេះមួយប្រាវ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បណ្តាល ឱ្យបាក់មែកឈើសង្កត់លើរថយន្ត៤គ្រឿង បង្កការភ្ញាក់ ផ្អើលតាមបណ្តោយផ្លូវ ២៥៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំពោះព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ព្រោះខណៈនេះមិនទាន់ទទួលបានរបាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាននៅឡើយ។
សូមបញ្ជាក់ថា ៖ ចាប់ពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី៥ ខែកញ្ញា តាមបណ្តាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៦០% ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។

ព្យុះទី១១ឈ្មោះយ៉ាកជី (Yagi) មានឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាប គ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេ មេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៣,២៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ៣.២៥ម៉ែតេវិនាទី។ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥%។

ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៦០%។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print