ក្លិបអេស្ប៉ាញ Villarreal នាំយកខ្សែបម្រើអុីតាលី Roberto Soriano មករួមក្រុម

ចែករំលែក៖

ខ្សែបម្រើអន្តរជាតិអុីតាលី Roberto Soriano បានយល់ព្រមចុះហត្ថលេខា ផ្លាស់ចេញពីក្រុម Sampdoria មកលេងឲ្យ ក្រុម Villarreal នៅក្នុងប្រទេសអេស្ប៉ាញ រយៈពេល៥ឆ្នាំ ។

...

ក្លិបSampdoriaបានចេញសេចក្តីថ្លែងការណ៍មួយថា “ក្រុម Sampdoria បានលក់ កីឡាករ Roberto Soriano ទៅឲ្យក្រុម Villarreal ហើយ ។

លោក Massimo Ferrero ប្រធានក្លិបនិងសមាជិកក្នុងក្លិបទាំងមូលសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយវិជ្ជាជីវៈរបស់កីឡាករRoberto Sorianoនៅក្នុងក្រុមកន្លងមក។ ជូនពរគាត់ឲ្យជួបសំណាងល្អនៅថ្ងៃអនាគត”។

កីឡាករវ័យ២៥ឆ្នាំRoberto Soriano បានផ្លាស់់ចេញពីក្រុម Bayern Munich របស់អាល្លឺម៉ង់មកកាន់ក្រុម Sampdoria កាលពីឆ្នាំ២០០៩ ហើយត្រូវបានក្លិបនេះ ឲ្យក្រុម Empoli ខ្ចីជើងពេញមួយរដូវកាលនៅក្នុងឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១១ទើប កីឡាករ Roberto Soriano អាចជាប់ជា ជម្រើសក្នុងឈុតធំរបស់ក្លិបSampdoria។

ក្រុម Villarreal បានទិញកីឡាករ២រូប ហើយគឺDenis Cheryshev និង Alexandre Pato មុនឈានដល់កិច្ចព្រមព្រៀងទិញ កីឡាករ Roberto Soriano ៕

Sampdoria's Roberto Soriano jubilates after scoring the goal of 1-0 during the Italian Serie A  soccer match UC Sampdoria vs Us Palermo at Luigi Ferraris stadium in Genoa, Italy, 20 December 2015. ANSA/ LUCA ZENNARO

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print