នគរ​បាលក្រុងសួងឃាត់ខ្លួនជន សង្ស័យចំនួន៤នាក់បន្ទាប់ពី រកឃើញម្សៅក្រាមពណ៌ ស សង្ស័យថា ជាសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ នគរបាលក្រុងសួងឃាត់ខ្លួនជន សង្ស័យចំនួន៤នាក់បន្ទាប់ពី រកឃើញម្សៅក្រាមពណ៌ ស សង្ស័យថា ជាសារធាតុញៀន និង វត្ថុតាង មួយ ចំនួនទៀត ។

ហេតុការណ៍ចុះចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ពាក់ព័ន្ធ នឹងសារធាតុញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១៤ និង ៣០ នាទីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិតូង សង្កាត់សួង ក្រុងសួង ខត្តត្បូងឃ្មុំ ។

លោក ឈន សុធន អធិការនគរបាលក្រុងសួងបានបញ្ជាក់ប្រាប់ឱ្យដឹងថា នៅក្នុង ហេតុការណ៍នេះ កម្លាំងនគរបាលក្រុង សួងបានប្រើកម្លាំងញុះញង់ ទិញថ្នាំញៀនពីជនសង្ស័យ ហើយកម្លាំងបាន ធ្វើការឃាត់ខ្លួន ជនសង្ស័យជាមុខ សញ្ញាប្រើប្រាស់ និង ជួញ ដូរ គ្រឿងញៀនបាន ចំនួន ៤ នាក់ ទី ១ : ឈ្មោះ ឈាង រ៉ាយូ ( ហៅ យូ ) ភេទប្រុអាយុ ២៦ ឆ្នាំមានទីលំនៅក្នុងភូមិ ជើងឡង សង្កាត់សួង ក្រុងសួង ជាអ្នកជួញដូរថ្នាំញៀន ជាម្ចាស់ផ្ទះជួលខាងលើ នៅភូមិ តូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ទី ២ ឈ្មោះ ឆេង លីដា ភេទស្រី អាយុ ២៦ ឆ្នាំត្រូវជាប្រពន្ធ មាន ទីលំនៅ ភូមិចារខ្នុរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ទី ៣: ឈ្មោះ សុខ ផល្លីន ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង និងទី ៤ ឈ្មោះ ឈាង បញ្ញារ័ត្ន ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិត្រពាំងគូ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកអធិការនគរបាលក្រុងសួងបានបញ្ជាក់បន្តថា
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតបានម្សៅ ក្រាមពណ៌ ស ដែលសង្ស័យថា ជាសារធាតុញៀន បាន ចំនួន ១ កញ្ចប់ ម៉ូតូ ១ គ្រឿង ម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ គ្មាន ស្លាកលេខ លុយខ្មែរចំនួន ៥០.០០០ រៀលជាលុយញុះញង់ ព្រមទាំង សម្ភារៈវិចខ្ចប់ និង ប្រើ ប្រាស់គ្រឿងញានមួយចំនួនទៀត ។

បន្ទាប់ពី កម្លាំងសមត្ថកិច្ចជំនាញក្រុងសួងបាន ឃាត់ខ្លួនជនសង្ស័យទាំង៤ នាក់ និងសាកសួរ រួចមក ជនសង្ស័យ ឈ្មោះ ឈាង រ៉ាយូ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ប្រើប្រាស់ និងលក់ថ្នាំញៀន ពិតប្រាកដមែនដោយបានទិញពីឈ្មោះ រាក់ ជាអ្នក រត់ម៉ូតូ ឌុប ។ហើយជនសង្ស័យ ឈ្មោះ សុខ ផល្លីន និងឈ្មោះឈាង បញ្ញារ័ត្ន បានឆ្លើយសារភាពថា ខ្លួនពិតជាបានទៅជក់ថ្នាំញៀន នៅផ្ទះជួល ឈ្មោះ ឈាង រ៉យូ ពិតមែន។
រហូតមកដល់រសៀលថ្ងៃទី០៤ សីហា ឆ្នាំ២០១៦នេះ ជនសង្ស័យទាំង៤ នាក់និង វត្ថុតាង សង្ស័យជាថ្នាំញៀនខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញក្រុងសួងកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី នៃច្បាប់៕

image image image image image image

ដោយៈ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print