ម្ចាស់មិននៅផ្ទះចោរគាស់ទ្វារចូលលួចម៉ូតូ៣គ្រឿងនៅសង្កាត់សំរោងក្រោម

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពគាស់ទ្វារផ្ទះចូលលួចយកម៉ូតូចំនួន៣គ្រឿងតែបានសម្រេច២គ្រឿងខណៈដែលម្ចាស់មិននៅចាក់សោផ្ទះទុកចោល​។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៤​ ស្ថិតនៅភូមិ​អក​រំដួល​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។

ជ​នរងគ្រោះឈ្មោះម៉ា​ នីកា​ ភេទស្រីអាយុ២៩ឆ្នាំ​ មុខរបរលក់តាមអនឡាញ​ ស្នាក់នៅភូមិ​អករំដួល​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលជនសង្ស័យលួចយកទៅចំនួន២គ្រឿង​ ម៉ាកzoomer-x ទាំងពីរគ្រឿង​ ទីមួយពាក់ស្លាកលេខកណ្តាល1AA 4799 និងមួយគ្រឿងទៀតមិនចាំស្លាកលេខ។ ដោយឡែកម៉ូតូមួយគ្រឿងទៀតដែលជនសង្ស័យប្លុងចោលនោះម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FE 2401 ។

តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា​ កាលពីល្ងាចថ្ងៃទី៣​  ខែកញ្ញា​ រូបគាត់បានទៅលេងផ្ទះបងនៅឯតាខ្មៅ​ ហេីយបានសម្រាកនៅទីនោះ​ លុះដល់វេលាម៉ោង៣ទៀបភ្លឺ​ មានបងប្អូនអ្នកជិតខាងបានខលទៅប្រាប់ថា​ មានឮសំឡេងនៅខាងក្នុងផ្ទះ​ ពេលនោះរូបគាត់បានប្រាប់ថា​ គាត់អត់នៅផ្ទះទេ​ បេីមានសំឡេងចេញពីក្នុងផ្ទះមានតែចោរចូល។
ជនរងគ្រោះបានបន្តទៀតថា​ ពេលនោះរូបគាត់ក៏បានធ្វេីដំណេីរចេញពីក្រុងតាខ្មៅមកដល់ផ្ទះក៏ឃេីញទ្វារចំហ ដោយបាត់ម៉ូតូចំនួន៣គ្រឿង​ ទេីបឆោឡោឡេីងតែម្តង។

ជនរងគ្រោះបន្តទៀតថា​ លុះមកដល់វេលាម៉ោង៧ព្រឹកទេីបរូបគាត់ដេីរស្វែងរកឃេីញម៉ូតូមួយគ្រឿងម៉ាកស្កូបពីដែលត្រូវបានជនសង្ស័យប្លុងចោលក្នុងទឹកចំណែក២គ្រឿងទៀតជនសង្ស័យយកទៅបាត់។

...

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុសួរនាំនិងឆែកកាមេរ៉ាសុវត្តិភាព ហេីយនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print