នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី បានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា​ នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ចំនួន ០១គ្រឿង បានធ្វើដំណើរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព​ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ​។ បន្ទាប់ពី​នាវាមួយនេះ​ បានសម្រេច​ចូលចតនៅកំពង់ផែស្វយ័តរយៈពេលពីរថ្ងៃ​ គឺចាប់ពីថ្ងៃទី០២​ ដល់ថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ។

សូមជម្រាបថា​ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចេញប្រតិបត្តិការល្បាត ឈរជើងប្រចាំការគោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូននិងនាំក្បួនប្រតិភូនាវាកងទ័ពជើងទឹកអូស្ត្រាលី ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បានអញ្ជើញត្រួតពិនិត្យគោលដៅ និងណែនាំដល់កម្លាំងកងរាជអាវុធហត្ថ ដែលឈរជើងប្រចាំការ ត្រូវយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូននាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

...

គួរបញ្ជាក់ថា​ លក្ខណៈបច្ចេកទេសនាវាមានឈ្មោះ PERTH_FFH 157 (Anzac Class FFH)
– បណ្តោយប្រវែង ១១៨ ម៉ែត្រ
– ទទឹងប្រវែង ១៤,៨ ម៉ែត្រ
– ជម្រៅទឹកប្រវែង ៦,៤ ម៉ែត្រ
– ទម្ងន់ផ្ទុក ៣,៩០០តោន
– មានឧទ្ធម្ភាគចក្រ MH60-Rabbit Seahawk
– មេបញ្ជារហោះហើរ (អាកាសយាននិក លោកវរនាវីត្រី Patrick Mc Guire
– នាវិកសរុប ចំនួន ១៩០នាក់ (នាយនាវី ៣២នាក់ និងនាវឹក ១៥៨នាក់)
– ដឹកនាំដោយ លោកវរនាវីទោ BEN DALTON មេបញ្ជាការនាវា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print