អ្នកនេសាទត្រីបានប្រទះឃេីញសាកសពបុរសម្នាក់អណ្ដែតផ្កាប់មុខឡេីងហេីមស្អុយរលួយនៅបឹងឈូកខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយ ដល់អាជ្ញាធរ និងសមត្ថកិច្ច ខណៈអ្នកនេសាទត្រីបានប្រទះឃើញសាកសពមនុស្សស្លាប់នៅចំណុចក្នុងទឹកបឹងឈូក ផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៤ ។

សាកសពជនរងគ្រោះខាងលេីមិនស្គាល់អត្តសញ្ញាណ ដោយជាមនុស្សប្រុស អាយុប្រហែល៣០ឆ្នាំជាង។
យោងតាមការបំភ្លឺពីឈ្មោះ ដុស ដែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ អ្នកនេសាទត្រី បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០០នាទីខ្ញុំបាទ បានអុំទូកដាក់រាយមងត្រីដូចសព្វដង លុះមកដល់ចង់ចំណុចបឹងឈូក ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានស្លៀកតែខោលីអូអណ្ដែតផ្កាប់មុខនៅក្នុងទឹកឃើញដូចនេះខ្ញុំបាទភ័យពេកក៏បានអុំទូកត្រឡប់ទៅផ្ទះវិញរួចក៏បានរាយការណ៍ទៅមេភូមិព្រែកតាឡុងឱ្យដឹងអំពីហេតុការណ៍នេះ លុះដល់វេលាម៉ោង២២០០នាទីថ្ងៃដដែលទើបឃើញកម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុប៉ុន្តែរកមិនឃេីញ ។ លុះព្រឹកថ្ងៃទី ០៤ខែសីហាឆ្នាំ២០២៤ សមត្ថកិច្ចក៏បានហៅខ្ញុំ(សាក្សី)មកសាកសួរបំភ្លឺនិងប្រាប់ពីចំណុចកេីតហេតុ ក្រៅពីនោះខ្ញុំ(សាក្សី)មិនមានដឹងអ្វីទៀតទេ។
សមត្ថកិច្ចបានបញ្ចាក់ថា តាមការសន្និដ្ឋាន និងតាមការពិនិត្យដល់កន្លែងកើតហេតុសាកសព និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សាកសពជនរងគ្រោះ គឺស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ បច្ចុប្បន្ន សាកសពជនរងគ្រោះខាងលេី បានយកទៅរក្សាទុកនៅវត្តឬស្សីសាញ់រងចាំសាច់ញាតិ និងបូជាតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print