លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- អាជនក្បត់ជាតិថាដើរតាមព្រំដែនដោយការហ្គោហ្គុលមិនវង្វេងទេ = តែអាជននេះបានវង្វេងជាតិយូរហើយ។
២- ការប្រកាសទម្លាក់នាយករដ្ឋមន្ត្រីដោយចំហរ = គឺជារូបភាពបដិវត្តន៍ព័ណ៌យ៉ាងពិតប្រាកដដែលបាតុករនៅកូរ៉េលង់តាមការញុះញង់របស់គ្រូបាធ្យាយ គឹម សុខ។
៣- ការស្រែកទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់របស់ប្រទេសឯករាជ្យនិងអធិបតេយ្យមួយដូចកម្ពុជា = គឺជាបដិវត្តន៍ព័ណ៌ដែលរដ្ឋាភិបាលកូរ៉េដល់ពេលពិនិត្យករណ៍ដ៏ធ្ងន់ធ្ងរនេះ។
៤- នៅលើលោកនេះមិនមានប្រទេសណាអនុញ្ញាតឲ្យមានក្រុមប្រឆាំងណាយកទឹកដីរបស់គេធ្វើសកម្មភាពប្រឆាំងនិងផ្តួលរំលំរាជរដ្ឋាភិបាលប្រទេសមួយទៀតទេ = បើអនុញ្ញាឲ្យក្រុមប្រឆាំងធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលដែលដាក់ទូតជាមួយកូរ៉េទេ។
៥- បើបានដឹងហើយភ្ញាក់ខ្លួនឲ្យបានលឿនកុំឲ្យហួសពេល = អាសក់លឿង នាងម្នាក់នោះ ដល់មានអាសន្នគ្មានអាជនភៀសខ្លួននៅបារាំងមកជួយទេ។
៦- ដោយសារលង់នឹងការញុះញង់និងបោកប្រាស់ពីក្រុមជនក្បត់ជាតិនៅក្រៅប្រទេស = ពលករនៅកូរ៉េមួយចំនួនបានដើរហួសបន្ទាត់ក្រហម។
៧- ការដើរហួសបន្ទាត់ក្រហម ដោយមិនភ្ញាក់រលឹកទាន់ពេលវេលា = នាំឲ្យបាត់បង់ការងារធ្វើនៅកូរ៉េខាងត្បូង?
៨- នៅពេលអត់ការងារធ្វើ = ចាំមើលតើជនក្បត់ជាតិរត់គេចខ្លួននៅបារាំងនឹងជួយស្អីបាន?
៩- បើអត់មានការងារធ្វើនិងគ្មានអ្នកជួយ = នឹងទឹកភ្នែកជាមិនខាន។
១០- ការអនុញ្ញាតឲ្យតម្លើងរថយន្តប្រើអគ្គីសនី = មិនប៉ះពាល់ដល់អ្នករត់តុកតុកទេ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print