សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមានការងារសំខាន់ៗដែលត្រូវធ្វើដើម្បីធានានូវការការពារអធិបតេយ្យភាពទឹកដី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ដើម្បីធានានូវការការពារអធិបតេយ្យភាព ការពារទឹកដី និងអភិវឌ្ឍន៍ខេត្តទាំង៤នោះ រាជរដ្ឋាភិបាលមានការងារសំខាន់ៗដែលត្រូវធ្វើ៖

ទី១-ការបោះបង្គោលព្រំដែនកំណត់ឱ្យបានច្បាស់ដោយផ្អែកទៅលើមូលដ្ឋានប្លឹងរឹង មិនមែននៅលើ Google Map នោះទេ។
ទី២-ការអភិវឌ្ឍតំបន់ព្រំដែនដោយយកប្រជាជនធ្វើជារបងការពារ ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះអង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជន ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបានគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយ៉ាងច្រើនកុះករ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៤។
សម្តេចធិបតី ថ្លែងអំណរគុណសប្បុរសជនដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print