Osimhen របស់ Napoli ផ្ទេរទៅ Galatasaray ជាផ្លូវការក្នុងលក្ខខ័ណ្ឌខ្ចីជើង

ចែករំលែក៖

ក្លិបទាំងពីរបានប្រកាសកាលពីថ្ងៃពុធថា កីឡាករ Victor Osimhen បានព្រមព្រៀងទៅកាន់ក្លិប Galatasaray ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លិប Napoli ក្នុងក្របខ័ណ្ឌ Serie A។

ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Galatasaray នឹងបង់ប្រាក់ចំនួន៦លានអឺរ៉ូ (៦.៦៥លានដុល្លារ) ដល់កីឡាករអន្តរជាតិនីហ្សេរីយ៉ាអាយុ២៥ឆ្នាំសម្រាប់រដូវកាល ២០២៤-២០២៥ ដោយក្លិប Napoli បានបន្ថែមថា កិច្ចព្រមព្រៀងមានរយៈពេលរហូតដល់ចុងខែមិថុនា។

Osimhen បានចុះហត្ថលេខាបន្តកុងត្រាជាមួយក្លិបអ៊ីតាលីកាលពីខែធ្នូដល់ឆ្នាំ២០២៦ ជាមួយនឹងលក្ខខណ្ឌដែលត្រូវបានគេរាយការណ៍ថាមានតម្លៃ១៣០លានអឺរ៉ូ។ Napoli ក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយ Osimhen ដែលមានន័យថា ពួកគេរក្សាជម្រើសក្នុងការបន្តកិច្ចសន្យារបស់គាត់រហូតដល់ឆ្នាំ២០២៧។

គាត់គឺជាគោលដៅសម្រាប់ក្លិបមួយចំនួននៅក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដោយក្លឹប Al-Ahli និងក្លិប Premier League Chelsea បានភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករនីហ្សេរីយ៉ា។

...

ខ្សែប្រយុទ្ធមិនត្រូវបានរាប់បញ្ចូលក្នុងក្រុម២៣នាក់របស់ Napoli ក្នុងក្របខ័ណ្ឌ Serie A សម្រាប់យុទ្ធនាការបច្ចុប្បន្ននោះទេ ដោយក្លិបបានចុះហត្ថលេខាលើខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku ហាក់ដូចជាអ្នកជំនួស ៕ (រូបភាព ៖ BBC Sport/Reuters/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print