សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០លានរៀលជូនដល់លោកតា កុល សែម ជាសិល្បៈករជើងចាស់ដែលមានជំងឺលើសឈាមនិងខូចតម្រងនោម

ចែករំលែក៖

ភ្នំពេញ ៖ លោកតា កុល សែម អាយុ៧៤ឆ្នាំ ជាសិល្បៈករជើងចាស់ និងជាម្ចាស់បទចម្រៀង «ខ្មៅមាសបង ឬ មាន់រងាវ» ដែលមានជំងឺលើសឈាម និងខូចតម្រងនោម បានទទួលអំណោយមនុស្សធម៌ជាថវិកាចំនួន ១០លានរៀល ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

...
ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយភរិយារបស់លោកតា ដែលមកទទួលអំណោយ លោកស្រីអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះចាស់ៗសិល្បៈករ ដែលបានបន្សល់ទុកនូវស្នាដៃសិល្បៈ ដូចជា ចម្រៀង របាំ ល្ខោន ឬការសំដែងនានា ទុកសម្រាប់កូនចៅជំនាន់ក្រោយ ។

សូមជម្រាបថា លោកតា កុល សែម មានទីលំនៅនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ៕

1 2 3 4

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print