សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកម្ចាត់ចោលក្រុមមានផែនការបំផ្លាញជាតិ គឺដើម្បីការពារជាតិ និងធានាសុខដុមនីយកម្មរបស់ប្រជាជនទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទជាសំណួរថា ក្នុងនាមរាជរដ្ឋាភិបាល ជាមន្ត្រីអាជ្ញាធរ ដែលត្រូវការពារស្ថិរភាព ការពារជីវភាពរបស់ប្រជាជន តើយើងត្រូវមានកាតព្វកិច្ចអ្វីខ្លះ? គឺយើងគ្មានជម្រើសអ្វីក្រៅពីការពារមិនឱ្យផែនការបំផ្លាញជាតិ របស់ក្រុមជ្រុលនិយមបានជោគជ័យនោះទេ។

សម្តេចធិបតី បានថ្លែងអំណរគុណដល់មន្ត្រីមានសមត្ថកិច្ច មន្ត្រីគ្រប់លំដាប់ថ្នាក់នៅក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត កងកម្លាំងប្រដាប់អាវុធ និងជាពិសេសប្រជាពលរដ្ឋរបស់យើងមិនបានចូលរួមក្នុងចលនាផែនការបំផ្លាញជាតិ ដែលរៀបចំឡើងដោយក្រុមជ្រុលនិយមនោះទេ។

នាឱកាសនោះផងដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋដែលគាំទ្រគម្រោង CLV-TDA មានចំនួនច្រើនណាស់ ដែលពួកគាត់មិនគាំទ្រការដុតបំផ្លាញប្រទេសខ្លួនឯង ដើម្បីសម្រេចគោលបំណងតែមួយភ្លែតនោះទេ ពីព្រោះវានឹងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលត្រូវការរស់នៅ ត្រូវការសេចក្តីសុខ និងមុខរបរប្រចាំថ្ងៃ ទោះបីសេដ្ឋកិច្ចមិនស្រួល តែគេមិនចង់ឱ្យសេដ្ឋកិច្ចដាំក្បាលចុះនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រគណៈមេធាវី ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តាំទៅក្រុមប្រឆាំងមួយក្តាប់តូច ដែលកំពុងរស់នៅក្រៅប្រទេស ហើយតែងតែធ្វើការញុះញង់ពលរដ្ឋឲ្យប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈធ្វើបាតុកម្មនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ច្បាប់មិនត្រឹមតែធានា និងការពារសិទ្ធពលរដ្ឋប៉ុណ្ណោះទេ ច្បាប់ក៏ជាការធានា បាននូវសេចក្តីសុខ សន្តិភាព ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋផងដែរ ដូច្នេះបុគ្គលណាដែលមានចេតនា ចង់បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះ ច្បាប់ក៏នឹងចាត់វិធានការដោយគ្មានការលើកលែងផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print