ខេត្តព្រះវិហារ ៖ សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្តន៍ ចេះដាំដុះបន្លែចេះលក់ដូរ និងកែច្នៃសម្ភារៈផ្សេងៗដែលអាចរកកំរ៉ៃបានដោយមានការបង្កើតបំណិនជីវិត
ពីលោកគ្រូអ្នកគ្រូដល់សិស្សានុសិស្ស។
ក្នុងសកម្មភាពនៃការដាក់តាំងលក់ន្លែរបស់របរកែច្នៃសម្ភារៈផ្សេងៗនោះសិស្សានុសិស្សបានធ្វើឡើងនៅមុខសាលានាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤បន្ទាប់ពីខ្លួនបានទទួលផលពីការដាំដុះបន្លែ និងរបស់កែច្នៃដោយដៃ ដែលមានការយកចិត្តទុក្ខដាក់ពីនាយការ និងលោកគ្រូ អ្នកគ្រូផងនោះ។
សិស្សានុសិស្សនៅសាលាអនុវត្តន៍ បានសម្តែងនៅភាពសប្បាយរីករាយ ដោយពួកគេបានចេះដាំបន្លែ និងចេះលក់ដូរដោយខ្លួនឯង។
សិស្សានុសិស្សមានការសប្បាយផង រកថវិការបានផងហើយមួយចំណែកទុកទិញរបស់សិក្សា និងមួយចំណែកទៀត ទុកជួយដល់សិស្សក្រីក្រក្នុងសាលារបស់ពួកគេ ហើយពួកគេយកចំណេះដឹងទាំងនេះទៅអនុវត្តនៅផ្ទះ ឬចំការរបស់ខ្លួនបានកាត់បន្ថយក្នុងការចំណាយ និងបន្លែគ្មានជាតិគីមីទៀតផង។
អាណាព្យាបាលសិស្សបានលើកឡើងថា ៖ សាលាបានរៀបចំឲ្យមានបំណិនជីវិត គឺមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សឲ្យពួកគេយល់ដឹងនៅតំលៃ និងពេលវេលា របស់ខ្លួន ហើយជាពិសេសគឺការដាំបន្លែគ្មានជាតិគីមី ក៏ជាសារះសំខាន់សម្រាប់គ្រួសារ និងមនុស្សទូទាំងប្រទេសយើងទាំងមូលផងដែរ។
លោកស្រី រស់ ស៊ីថា នាយិការសាលាបឋមសិក្សាអនុវត្តន៍ បានឲ្យដឹងថា៖ សាលាបានបង្កើតឲ្យមានបំណិនជីវិត គឺគោលបំណងសម្រាប់សិស្សានុសិស្ស ឲ្យចេះដាំដុះបន្លែធម្មជាតិ គ្មានជាតិគីមី និងរបស់កែច្នៃសម្ភារៈផ្សេងៗដែលអាចរកកំរ៉ៃបាន គោលបំណងសំខាន់នោះមិនត្រឹមតែឲ្យគាត់ចេះដាំបន្លែនោះទេគឺបានបង្ហាត់បង្រៀនឲ្យគាត់ចេះលក់ដូរ ក្រោយពីសម្រាក់ពីការសិក្សាអាចឈ្លាតដាំបន្លែនៅផ្ទះបានថែមទៀតផង។
ឯថវិការដែលទទួលបានពីការលក់ដូរ ប្រគល់ជូនសិស្សានុសិស្សសម្រាប់ទិញសម្ភារៈសិក្សា និងជួយដល់សិស្សក្រីក្រដែលមានជីវភាពខ្វះខាត់ដែលសិក្សានៅសាលាអនុវត្តនេះផងដែរ៕ ដោយ ៖ ជីវ័ន្ត