ឪពុកម្តាយខំលក់ស្រែលក់ស្រូវដើម្បីឲ្យកូនស្រីរៀនបានខ្ពង់ខ្ពស់ ទីបំផុតយុវតីនិស្សិតផ្នែកអាយធីម្នាក់ត្រូវរថយន្តកិនបែកក្បាលស្លាប់ដ៏គួរឲ្យរន្ធត់

ចែករំលែក៖

ភ្នំពេញ-យុវតីដែលជានិស្សិតផ្នែកIT ម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជិវិតភ្លាមៗ ខណៈកំពុងតែរួសរាន់ជិះម៉ូតូបម្រុងនិងទៅរៀន។

ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង២និង០០នាទី រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤. ស្ថិតនៅតាម បណ្តោយផ្លូវឌួង ងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម. ខណ្ឌសែនសុខ. រាជធានីភ្នំពេញ។

សពយុវតីរងគ្រោះដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ  ជួន ជាលិញ. អាយុ១៨ឆ្នាំ. មុខរបរនិស្សិត ផ្នឬកIT ឆ្នាំទី១  មានស្រុកកំណើត នៅភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ. បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយនិងម្តាយមីងនិងពូបង្កើតនៅម្តុំរោងចក្រដំបូលខៀវ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុ. យុវតីខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លិក ព៍ណក្រហមមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ1FD-9977  ចេញពីបន្ទប់ជួល បម្រុងនិងទៅសាលា ក្នុងទិសដៅពីត្បូងទៅជើង. លុះដល់ចំនុចកើហេតុ ក៏បានរអិលដួលខ្ទាតមកលើផ្លូវ. ត្រូវរថយន្តសណ្តោងដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយព៍ណសលាយខៀវ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-2501បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា. មកពីខាងក្រោយ. បានកិនចំក្បាលយុវតីរងគ្រោះខាងលើបណ្តាលឲ្យបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

បន្ទាប់ពីកិនយុវតីខាងលើស្លាប់អ្នកបើកបររថយន្ត បានព្យាយាមបើករថយន្តរត់គេចខ្លួនរហូតដល់ផ្លូវទ្រុងមាន់ខាងក្រោមស្ពានអាកាសផ្សារដីហុយ ទើបសមត្ថកិច្ចស្ទាក់ចាប់បានទាំងអ្នកបើកបរនិងរថយន្ត  យកមកធ្វើការសាកសួរនិងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។

ចំណែកសពយុវតីរងគ្រោះខាងលើសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print