ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម្នាក់ឯងយ៉ាងលឿនជ្រុលទៅបុកម៉ូតូកង់បី (សាំម្លរ )ដឹកទឹកកកមួយគ្រឿង ដែលឈប់ចតដាក់ទឹកកកទទឹងផ្លូវដោយពុំមានដាក់ស្លាកសញ្ញាសម្គាល់ បណ្ដាលឱ្យជនរងគ្រោះបុកពីចំហៀងខាងមុខពេញ ទំហឹង បោកក្បាលស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង ១ និង៣០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅតាម បណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុច គីឡូម៉ែត្រ លេខ ០៩ ក្នុងសង្កាត់ច្រាំង ចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះឈឹម ចំរេីន ភេទ ប្រុស អាយុ35ឆ្នាំ មុខរបរអ្នកបេីករថយន្ត មានទីលំនៅស្រុកពញាឮ ខេត្តកណ្ដាល។
បេីតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ គេសង្កេតឃើញម៉ូតូកង់បី (សាំម្លរ)ដឹកទឹក កកមួយគ្រឿងបានឈប់ចតដាក់ទឹកកក ទទឹងផ្លូវ ដោយពុំមានដាក់ស្លាកសញ្ញាអ្វីសម្គាល់ឲ្យអ្នកដំណេីរប្រុងប្រយ័ត្ននោះឡេីយ ។ ក្រោយមកស្រាប់តែមានជន រងគ្រោះជិះម៉ូតូធំម៉ាក ADV ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 1KQ-1707 បេីក បរដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិ លេខ៥ ក្នុងទិសដៅពីកេីតទៅលិចក្នុង ល្បឿនយ៉ាងលឿន លុះបេីកមកដល់ចំណុចកេីតហេតុ ជនរងគ្រោះក៏ជ្រុលទៅបុក ម៉ូតូកង់បី (សាំម្លរ )ពីចំហៀងខាងមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ បោកក្បាលស្លាប់ក្នុងថ្លុកឈាម ។
ក្រោយកេីតហេតុភ្លាមអ្នកបេីកបរម៉ូតូ កង់បី (សាំម្លរ ) ដោយឃេីញសភាពការណ៍មិនស្រួលក៏គេចចេញពី កន្លែងកើតហេតុបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ និងបាន ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកពិនិត្យនិងធ្វេីការវាស់វែងយកម៉ូតូកង់បី(សាំម្លរ)ខាងលេីទៅរក្សាទុករង់ចាំស្រាវជ្រាវរកម្ចាស់មកដោះស្រាយតាមច្បាប់ ។ រីឯសពជនរងគ្រោះក៏ត្រូវ បានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ