សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ជួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានទទួលជួបជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព​ នាព្រឹកថ្ងៃអង្គារ ទី១០ កញ្ញា ២០២៤។

ស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអាមេរិក ដែលបានដឹកនាំក្រុមការងារមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម ជាមួយភាគីពាក់ព័ន្ធ ពិសេសក្នុងគោលបំណងទិញអង្ករ និងផលិតផលម្ហូបអាហារពីកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារអាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print