អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីហិង្សាដោយចេតនានៅស្រុកមោងឫស្សី

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង​ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីហិង្សាដោយចេតនានៅស្រុកមោងឫស្សី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។

ក្នុងប្រតិបត្តិការនោះ​ ក្រោមការណែនាំរបស់លោកឧត្ត​ម​សេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កម្លាំងសមត្ថកិច្ចនគរបាលស្រុក​មោងឫស្សីដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤វេលាម៉ោង៨និង​៣០​នាទីព្រឹក​នេះ​ បានដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះកៅ សុគន្ធា ភេទប្រុសរស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្រុមទី១០ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដែលកិច្ចប្រតិបត្តិការនេះធ្វើឡើងតាមដីកាបង្គាប់លេខ៨៨៦ ត.ព្រ ចុះថ្ងៃទី ២២ ខែ សី ហា ឆ្នាំ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង។

...

បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅកាន់សាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print