លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :

១- របស់ដែលដាក់ខ្លួនឯងថាលោកគ្រូជោគជ័យ ឥឡូវប្រែជាបរាជ័យនិងបោកប្រាស់ហើយ = តើមានទ្រឹស្តីបោកអីបង្រៀនសាធារណជនទៀត បែបធុំខ្លឹនសណ្ឋាគារសហើយមើលទៅ?
២- កុំចង់គម្រាមត្រកូលហ៊ុនឲ្យសោះ = គ្រួសារត្រកូលហ៊ុនមានការគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស។
៣- ការចាប់ខ្លួនសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = គឺជាការអនុវត្តច្បាប់ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា។
៤- ប្រជាជនកម្ពុជាជាអ្នកជ្រើសរើសមេដឹកនាំប្រទេស = មិនមែនក្រុមឧទ្ទាមក្រៅច្បាប់ជាអ្នកជ្រើសរើសមេដឹកនាំទេ។
៥- ទោះបីក្រុមឧទ្ទាមក្រៅច្បាប់ខិតខំញុះញង់ប្រជាជនកម្ពុជាយ៉ាងណា = ក៏គ្មានប្រជាជនកម្ពុជាណាងើបប្រឆាំងនឹងមេដឹកនាំខ្លួនតាមទេ។
៦- មេថាមានការគាំទ្របក្សប្រឆាំងជិតកន្លះនគរហួសពេលហើយ = ឥឡូវលែងមានជិតកន្លះនគរទៀតហើយនៅសល់ប្រហែល១០%ទេកុំឆ្ងល់។
៧- ការយកវេទិកាវិទ្យុរបស់ខ្លួនទៅធ្វើជាវេទិកានិយាយលែបខាយឲ្យគេឲ្យឯង = គឺជាអ្នកសារព័ត៌មានអសីលធម៌ជាទីបំផុត?
៨- ការនិយាយវាយប្រហារលើអ្នកដទៃពីការអនុវត្តសិទ្ធិនយោបាយរបស់គេ = មិនមែនជាអ្នកប្រជាធិបតេយ្យទេតែជាក់ស្តែងអ្នកនោះជាអ្នករំលោភសិទ្ធិអ្នកដទៃ?
៩- ត្រង់ខ្លួនឯងធ្វើការបម្រើចក្រព័ត្តិនិយមដាច់ថ្លៃមិននិយាយផងទេ = និយាយលាបពណ៌ឲ្យតែគេបាន?
១០- ពួកអាអ្នកបម្រើចក្រព័ត្តិជាពួកដែលបង្ករគ្រោះថ្នាក់ដល់ពិភពលោកទៀតផង = មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ប្រទេសតែមួយទេ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print