សមត្ថកិច្ចក្រុងតាខ្មៅបញ្ជាក់ថាករណីវាយក្មេងយកម៉ូតូនៅសាលាកំពង់សំណាញ់គឺជាករណីចាញ់បោកជនសង្ស័យម្នាក់លួងលោមយកម៉ូតូទៅបាត់

ចែករំលែក៖

កណ្តាល៖ ក្រោយទទួលបានព័ត៌មានចូលមកក្នុងគ្រុបតេលេក្រាមផ្លូវការរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ថា ” មានករណីវៃក្មេងយកម៉ូតូនៅសាលាកំពង់សំណាញ់ “នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងជំនាញព្រហ្មទណ្ឌក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះស្រាវជ្រាវភ្លាមៗ។

ជាលទ្ធផល បន្ទាប់ពីបានទទួលពាក្យបណ្តឹង រួចចុះស្រាវជ្រាវសាកសួរបន្ថែម និងឆែកតាមរយៈកាមេរ៉ាសុវត្ថិភាព ឃើញថា ករណីខាងលើមិនមែនជាករណីវៃគម្រាមដើម្បីយកម៉ូតូទេ គឺក្មេងប្រុសខាងលើបានចាញ់បោកការឆបោកពីជនសង្ស័យម្នាក់ ដែរបាននិយាយលួងលោមថារូបគេស្គាល់គ្នាជាមួយ លោកគ្រូ បង្រៀនរបស់ក្មេងប្រុសរងគ្រោះ ហើយប្រាប់ថាខ្ចីមួយភ្លែតឱ្យក្មេងប្រុសចុះពីលើម៉ូតូរួចជិះទៅបាត់។

បច្ចុប្បន្ន លោកអធិការ បានចាត់ឱ្យផ្នែកជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលខិតខំស្រាវជ្រាវឱ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យនាំមកចាត់ការតាមផ្លូវច្បាប់ឱ្យខានតែបាន៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print