ឯកឧត្តម ញ៉ែម សំអឿន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យមសិក្សា ទុតិយភូមិ

ចែករំលែក៖

ខេត្តរតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី

និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅ
ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យមសិក្សា ទុតិយភូមិដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ខាង
មុខ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំអគារAដោយ
មានការអញ្ជើញចូលរួម ពីឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត លោក អភិបាល ក្រុង ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។

ឯកឧត្តម ញ៉ែម សំអឿន បានមាន
ប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិ
សាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ តបតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយបង្រ្កាបមិនឱ្យមានបញ្ហាក្មេងទំនើង បង្កអសន្តិសុខដល់សង្គមបណ្តាលឱ្យមានការភ័យខ្លាចរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ទាក់ទងនឹងកិច្ចការពារសុវត្ថិភាពការប្រឡងមធ្យម
សិក្សា ទុតិយភូមិនឹងប្រព្រឹត្តទៅ នាថ្ងៃខាងមុខនោះ ឯកឧត្តម អភិបាលខេត្តបានស្នើឲ្យគណៈកម្មការ ដែលបានរៀបចំនោះ ត្រូវបំពេញ តួនាទីភារកិច្ច ពិនិត្យតាមដាន និងវាយ
តម្លៃលើស្ថានភាព ការរក្សាអនាម័យ និងសុវត្ថិភាពក្នុង ពេលមុនដំណើរការ និងពេលដំណើរប្រឡង។

...

ហើយអនុគណៈកម្មការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយ និងសុខុមាលភាព ត្រូវប្រចាំការ នៅតាមបរិវេណខាងក្រៅមណ្ឌល
នីមួយៗ ជាពិសេសដឹកនាំអនុវត្តវិធានការ សុខភាព នៅតាមមណ្ឌលប្រឡងនានា ចាត់តាំងភ្នាក់ងារ សុខាភិបាល ដើម្បីសហការជាមួយគណៈមេ
ប្រយោគ នៅតាមមណ្ឌលប្រឡង រៀបចំរថយន្តសង្គ្រោះ និងភ្នាក់ងារសុខាភិបាលប្រចាំការ ដោយមានបំពាក់សម្ភារៈចាំបាច់ សម្រាប់សង្គ្រោះបឋម នៅតាមមណ្ឌលប្រឡងប្រើប្រាស់រថយន្តបើកផ្លូវក្នុងករណីចាំបាច់នានា កើតឡើងជាយថាហេតុ៕
ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print