ម៉ូតូ​មួយ​គ្រឿង​ជិះ​ឆ្លង​ផ្លូវ​ត្រូវ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​លឿន​បុក​រង​របួស​ធ្ងន់​ស្រាល​សងខាង​

ចែករំលែក៖

ភ្នំពេញ​:​ យុវជន​ពីរ​នាក់​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​ឌុប​គ្នា​ឆ្លង​ផ្លូវ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​លឿន​បុក​បណ្ដាល​ដួល​ខ្ទៀត​ជា​ច្រើន​ម៉ែត្រ​រង​របួស​ធ្ងន់​ស្រាល​ចំនួន​៤នាក់​ ។

ហេតុការណ៍​នេះ​ផងដែរ​បង្ក​ឲ្យ​មាន​កាល​វេលា​ម៉ោង១រំលង​អាធ្រាត្រ​ថ្ងៃ​ទី​១១ខែ​កញ្ញា​ឆ្នាំ​២០២៤ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ត្រង់​ចំណុច​ស្តុប​តាកន​ ភូមិ​ព្រៃ​ជីសាក់​សង្កាត់​ចោមចៅ​៣ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​គេ​ឃើញ​ជន​រងគ្រោះ​ខាង​ម៉ូតូ​ហុង​ដា​ឌ្រីម​សង់​២០១៥ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់​ចាម​1N-9547ជិះឌុប​គ្នា​​ចេញ​ពី​កន្លែង​ផឹក​ស៊ី​ជាប់​របង​ប្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​ពី​រកេីត​ទៅ​លិច​បាន​បន្តិច​ក៏​ត្រូវ​បាន​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​២០២៤ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1KM-8447​ ជិះ​មាន​ពីរ​នាក់​ដូច​គ្នា​ក្នុង​អត្ថភាព​ផ្លូវ​ស្រប​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​បុក​ម៉ូតូ​ឆ្លង​ផ្លូវ​ពេញ​ទំហឹង​បណ្ដាល​ឲ្យដួល​ខ្ទៀត​អូស​ជា​ច្រើន​ម៉ែត្រ​ខាង​ម៉ូតូ​ឆ្លង​របួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់​ ចំណែក​ខាង​ម៉ូតូជិះ​​ត្រង់​វិញ​រង​របួស​ធ្ងន់​ទាំង​ពីរ​ត្រូវ​ពលរដ្ឋ​លេីក​លេីម៉ូតូ​កង់​បី​ឥណ្ឌា​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​។ ​ក្រោយ​មក​ជន​រងគ្រោះម្នាក់​ទៀត​ដែល​សន្លប់​ស្ដូកស្ដឹង​នោះ​ត្រូវ​ខាង​រថយន្ត​៧១១កងពល​តូច​លេខ​៧០ដឹក​ជញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​បន្ត​បន្ទាប់​គ្នា​ ។

ក្រោយ​ពេល​កេីតហេតុ​ម៉ូតូ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពីរ​គ្រឿងខាងលេី​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​បាញ់​ថ្នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​បណ្បណ្ដោះអាសន្នរង់ចាំ​ជំនាញ​ចុះ​វាស់​វែង​តាម​ក្រោយ​បន្ត​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print