Kane រកបាន២គ្រាប់ក្នុងការបង្ហាញខ្លួនលើកទី១០០ ជួយអង់គ្លេសឈ្នះហ្វាំងឡង់

ចែករំលែក៖

ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានអបអរការបង្ហាញខ្លួនលើកទី១០០របស់គាត់ជាមួយនឹងការរកគ្រាប់បាល់២គ្រាប់ដ៏អស្ចារ្យ ជួយឲ្យអង់គ្លេសយកឈ្នះហ្វាំងឡង់ ២ទល់០ ក្នុងការប្រកួត Uefa Nations League នៅកីឡដ្ឋាន Wembley កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ កញ្ញា ២០២៤។

Kane បានទទួលការស្វាគមន៍មុនពេលចាប់ផ្តើមប្រកួតដើម្បីអបអរឱកាសនោះ ហើយបានពាក់ស្បែកជើងកវែងពណ៌មាស ដែលគាត់ប្រើក្នុងរចនាប័ទ្មដើម្បីយកឈ្នះក្រុមហ្វាំងឡង់។ ក្រុមជម្រើសជាតិអង់គ្លេសបានជួបការលំបាកក្នុងការធ្វើឱ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទី កីឡាករ Kane បានស៊ុតចំគោលដៅច្រើនដែរ ប៉ុន្តែត្រូវបានរារាំងដោយអ្នកចាំទីហ្វាំងឡង់ Lukas Hradecky ហើយការស៊ុតបញ្ចូលទី២គ្រាប់បានកើតឡើងរហូតដល់តង់ទី២។

គ្រាប់បាល់ទី១កើតឡើងនៅពេលដែលការបញ្ជូនបាល់ដ៏ឆ្លាតវៃនៅនាទីទី៥៧ពី Trent Alexander-Arnold ធ្វើឲ្យ Kane ស៊ុតផុតដៃអ្នកចាំទីហ្វាំងឡង់ ខណៈគ្រាប់បាល់ទី២ កាន់តែប្រសើរនៅនាទីទី៧៦ ពីការបញ្ជូនរបស់កីឡាករ Noni Madueke ធ្វើឲ្យអ្នកចាំទី Hradecky មិនអាចសង្គ្រោះបាន។

នេះគឺជារង្វាន់របស់ប្រទេសអង់គ្លេសសម្រាប់ការបង្ហាញទម្រង់លេងក្នុងតង់ទី២ដែលមានភាពប្រសើរឡើង ដែលធានាថា អ្នកចាត់ការបណ្តោះអាសន្នលោក Lee Carsley បានចាប់ផ្តើមរជ្ជកាលរបស់គាត់ជាមួយនឹងជ័យជម្នះ២លើកបន្ទាប់ពីការផ្តួលសាធារណរដ្ឋអៀរឡង់នៅទីក្រុង Dublin កាលពីថ្ងៃសៅរ៍។

Kane បានបង្ហាញខ្លួនឲ្យជម្រើសជាតិលើកទី១០០ដើម្បីផ្តល់នូវការរំលឹកដ៏មានអានុភាពរបស់គាត់ បន្ទាប់ពីរដូវក្តៅនៃការតស៊ូនៅ Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់។ កីឡាករវ័យ៣១ឆ្នាំរូបនេះអាចជាខ្សែប្រយុទ្ធ អ្នកស៊ុតបញ្ចូលទីក្នុងកំណត់ត្រាគ្រប់ពេលវេលារបស់ប្រទេសអង់គ្លេស ជាមួយនឹងការបង្ហាញទម្រង់លេងមិនសូវមានពន្លឺនៅកាលពី Euro 2024។

មុនពេលប្រកួតនោះជារាត្រីដ៏សោកសៅមួយ ក៏ដូចជាការប្រារព្ធពិធីមួយនៅឯកីឡដ្ឋាន Wembley ជាមួយនឹងការគោរពចំពោះអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស លោក Sven-Goran Eriksson ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ មុនពេល Kane ទទួលបានកាដូមាសរបស់គាត់ពី Frank Lampard ក៏ដូចជាភួងផ្កាពីប្រធានក្រុម Hradecky របស់ប្រទេសហ្វាំងឡង់។

Kane បានរកគ្រាប់បាល់២គ្រាប់នេះ បានធ្វើឱ្យគាត់ទទួលបានចំនួនសរុបចំនួន៦៨គ្រាប់ក្នុងការបង្ហាញខ្លួន១០០ប្រកួតនៅប្រទេសអង់គ្លេស ខណៈដែលគាត់បានបង្ហាញថា គាត់នៅតែអាចក្លាយជាកីឡាករដ៏ឆ្នើមមួយរូបនៅក្នុងការប្រកួតបន្ទាប់។

...

ក្រោមការដឹកនាំរបស់លោក Carsley អង់គ្លេសបានបង្ហាញកំណត់ត្រាឈ្នះដោយមាន៦ពិន្ទុនៅ League B នៃ Group 2 ស្មើពិន្ទុជាមួយក្រិកដែលបានយកឈ្នះអៀរឡង់២ទល់០ដែរ។ ការប្រកួតបន្ទាប់អង់គ្លេសត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមក្រិកនៅថ្ងៃទី១១ ខែតុលាខាងមុខ ខណៈដែលហ្វាំងឡង់ត្រូវប៉ះក្រុមភ្ញៀវអៀរឡង់នៅថ្ងៃជាមួយគ្នានោះដែរ ៕ (រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print