ខេត្តប៉ៃលិន÷ តាមប្រភពពីមន្ត្រីនគរបាល
ជំនាញក្រុងប៉ៃលិនកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន បង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស ចំនួន០១ករណី នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដូចខាងក្រោម៖
១-ជនសង្ស័យឈ្មោះ ស៊ុន សាវីន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២-ជនសង្ស័យឈ្មោះ ខោ ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៣-ជនសង្ស័យឈ្មោះ ណាន វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមការរៀបរាប់ពីជនរងគ្រោះ ឈ្មោះ ចាន់ ភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន.បានប្រាប់សមត្តកិច្ចជំនាញថា÷កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះទៅចំការដែលមានចិញ្ចឹមសត្វមាន់ ស្ថិតភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះដល់ល្ងាចឡេីងជនរងគ្រោះ បានមកសម្រាកនៅផ្ទះភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រហូតថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៨និង០០នាទីព្រឹក ជនរងគ្រោះបានទៅចំការជាធម្មតា ទេីបដឹងថាមានជនមិនស្គាល់អត្តសញ្ញាណបានចូលលួចមាន់ កាត់ខ្សែភ្លេីង និងលួចសម្ភារៈមួយចំនួនទៀត ហេីយជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តែជនរងគ្រោះមិនទាន់ដាក់ពាក្យបណ្តឹងនោះទេ រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញកំណត់មុខសញ្ញាបាន ទេីបជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបានក្រុងប៉ៃលិន។
ជនរងគ្រោះបានបន្តថា÷ការបាត់បង់សម្ភារៈរួមមាន៖
១-មាន់ ចំនួន៦០ក្បាល។
២-ខ្សែភ្លើងប្រវែងប្រហែល១០០ម៉ែត្រ។
៣-ធុងបាញ់ថ្នាំ ចំនួន០១។
៤-សរុបជាទឹកប្រាក់ប្រហែល ២,០០០,០០០៛(ពីរលានរៀលគត់)។
-យោង៖ពាក្យបណ្តឹងរបស់ជនរងគ្រោះ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់។
ខ-ជនរងគ្រោះទី០២ ឈ្មោះ ភិន វ៉ាន់ ហៅ ប្រុស ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររាជការ រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-បាត់បង់សម្ភារ:រួមមាន៖
១-ខ្សែភ្លេីង ចំនួន០២ដុំ ប្រវែងប្រហែល១១០ម៉ែត្រ។
២-ម៉ាសុីនកាត់ស្មៅ ចំនួន០១។
៣-ម៉ូទរ័បាញ់ ទឹកចំនួន០១។
៤-សរុបជាទឹកប្រាក់ប្រហែល៨០០,០០០៛( ប៉ែតសិបមុឺនរៀលគត់)។
-ជនរងគ្រោះ មិនទាន់បានដាក់ពាក្យបណ្តឹងនោះទេ។
នគរបាលជំនាញក្រុងបានបន្តទៀតថា÷ក្រោយធ្វើការសាកសួរ ជនសង្ស័យទាំង០៣នាក់ខាងលេី បានឆ្លើយសារភាពថាខ្លួន ពិតជាបានធ្វេីសកម្មភាព លួច របស់ជនរងគ្រោះទាំង០២នាក់ខាងលើ ពិតប្រាកដមែន។
-វត្ថុតាងដកហូតសរុបរួមមាន៖
១-ខ្សែភ្លើងប្រវែងប្រហែល៥០ម៉ែត្រ។
២-ម៉ូទ័របាញ់ទឹក ចំនួន០១។
-ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់ លោកស្នងការ ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី៕
ដោយ÷ស សារ៉េត