ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្រោមការដឹកនាំពីតំណាងអយ្យការបានបើកប្រតិបត្តិការត្រួតពិនិត្យកុងតឺន័រមួយគ្រឿង រកឃើញនូវភ្លុកដំរីជិត១តោន ដែលឈ្មួញនាំយកមកពីបរទេសមកកាន់កម្ពុជាក្នុងគោលបំណងឆ្លងទៅប្រទេសផ្សេងទៀត។
...
មកទល់នឹងពេលនេះសមត្ថកិច្ចចម្រុះមិនទាន់បញ្ចប់ប្រតិបត្តិការឆែកឆេរនៅឡើយទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក គិន លី ប្រធានស្នាក់ការ គយនិងរដ្ឋាករក្រុងព្រះសីហនុ។
លោកបន្តថា កុងតឺន័រដែលលួចដឹកភ្លុកដំរីនេះគឺត្រូវបានបង្ក្រាបរួចមកហើយតាំងពីដើមឆ្នាំ២០១៤មកម្ល៉េះ ក្នុងនោះគេក៏បានទុកកុងតឺន័រនេះចោល ទើបសមត្ថកិច្ចចម្រុះបន្តចុះមកធ្វើការឆែកឆេរឈានដល់រឹបអូសភ្លុកដំរី ជាបឋមមានចំនួន ៤១កំណាត់ និង៨៧ដើម ស្មើនឹង ៦១៣,៣គីឡូក្រាម៕
ដោយ៖ ឆ្លាមសមុទ្រ
...