អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ FASMEC ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូ FASMEC ដឹកនាំដោយឧកញ៉ា តែ តាំងប៉ប្រធាន FASMEC។ ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ FASMEC ដែលបានចំណាយពេលវេលាដ៏មាន តម្លៃអញ្ជើញមកពិភាក្សាការងារ និងស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ ពិសេស វិធានការនានារបស់ រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។ លោកអគ្គលេខាធិការក៏បានលើកឡើងពី ក្របខណ្ឌការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការជំរុញ ទាក់ទាញ និងថែទាំវិនិយោគ ជាក់ស្តែងថ្មីៗ កន្លងមកនេះ ស្របតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការតាមដាននិងវាយតម្លៃលើវឌ្ឍនភាពនៃ ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបបានបញ្ចប់ការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធាន ការខាងលើនេះ ដើម្បីគោរពរាយការណ៍អំពីវឌ្ឍនភាពជូនរាជរដ្ឋាភិបាល សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ និង បានដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី រួចរាល់។ ពាក់ព័ន្ធនឹងវិធានការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាក្រសួងមានសមត្ថកិច្ចធ្វើការពិតគួរជំរុញការអភិវឌ្ឍ និងផ្តល់ការគាំទ្រសហគ្រាសធុនតូច និងមធ្យម។

ជាមួយគ្នានេះផងដែរ សម្រាប់ការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការលើកនូវសំណូមពរផ្សេងៗ លោកអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យបន្តអនុវត្តការងារតាមរយៈយន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដែលបច្ចុប្បន្ន មានក្រុមការងារតាមវិស័យចំនួន ១៦ ក្នុងនោះមានក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា ដែលមានឧកញ៉ា តែ តាំងប៉ ជាសហប្រធានស្រាប់។
មានមតិក្នុងឱកាសកិច្ចប្រជុំ ឧកញ៉ា តែ តាំងប៉ ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់ លោកអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរព័ត៌មានសំដៅចូលរួមជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ឧកញ៉ាប្រធានគណៈប្រតិភូបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានខិតខំបន្តដាក់
ចេញសំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ពិសេស ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ ឧកញ៉ាប្រធាន បានជម្រាបជូនពីបំណងនៃកិច្ចពិភាក្សានាថ្ងៃនេះគឺដើម្បីបង្ហាញពីឆន្ទះដ៏មោះមុតរបស់ FASMEC ក្នុងការចូលរួមសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងបេសកកម្មជំរុញទាក់ទាញវិនិយោគ។

លោកអគ្គលេខាធិការបានសម្តែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមសម្តែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមខាងលើរបស់ FASMEC និង បានជម្រាបជូនថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាស្ថាប័នសម្របសម្រួលកិច្ចការវិនិយោគឯកជន តែងតែ ស្វាគមន៍រាល់ការចូលរួមសហការសំដៅលើកកម្ពស់បរិស្ថានវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print