ភ្នំពេញ ៖ស្ត្រីដែលប្រើអំពើហិង្សា ដាក់ស្ត្រីម្នាក់ទៀត នៅខុនដូរមួយកន្លែង នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចនិងបញ្ជូនស្ត្រីម្នាក់នេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរនិងបន្តនីតិវិធីច្បាប់។
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សី កែវ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ លីម សុខលាប ភេទស្រី នៅចំណុចមុខផ្ទះលេខ ៣៦B ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ពាក់ព័ន្ធហិង្សាដោយចេតនា ប្រព្រឹត្តល្មើសនៅចំណុចខុនដូរ Parkland ផ្លូវ១៩២៨ ភូមិ គង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០ ២៤ ។ បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី” ។
ទាក់ទិនករណីអំពើហិង្សាខាងលើនេះ ត្រូវបានប្រភពព័ត៌មានពីសមត្តកិច្ចបង្ហើយបឋមឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លឹម សុខលាប ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរ ជាបុគ្គលិក កាស៊ីណូ ជីងប៉ី៣ ស្ថិតនៅក្រុង.ខេត្តព្រះសីហនុ ។ ជនសង្ស័យបានស្គាល់ និងមានការទំនាក់ទំនងស្នេហាស្រឡាញ់គ្នាជាមួយជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ ឆាលី (Chali) ភេទប្រុស អាយុប្រហែល៣៥ ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា ស្នាក់នៅខុនដូParkland ជាន់ទី៨ បន្ទាប់លេខC១១ ផ្លូវលេខ១៩២៨ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរយៈពេលជាង៣ ឆ្នាំមកហើយ ។
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១០ ជន សង្ស័យបានធ្វើដំណើរ ចេញពីក្រុងព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ដើម្បីបើថ្នាំព្យាបាលជម្ងឺ និងមកជួបមុខសង្សាក្នុងគោល បំណងយកនំ…ចំណីឲ្យទទួលទាន ។ ពេលមកដល់ភ្នំពេញបានម៉ោងប្រមាណ១២ កន្លះឈានចូលថ្ងៃទី៩ ខែសីហា យប់ជ្រៅពេក ជនសង្ស័យបានទៅស្នាក់នៅផ្ទះប្អូន ស្ថិតក្នុងសង្កាត់បឹងត្រ បែក ខណ្ឌចំការមន ។ លុះម៉ោង១០ ព្រឹក ជនសង្ស័យ និងប្អូន ស្រីម្នាក់អាយុប្រហែល២១ ឆ្នាំ បាននាំគ្នាជិះម៉ូតូកង់បីចេញទៅជួបសង្សាជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ា ដែលកំពុងស្នាក់នៅខុនដូParkland ជាន់ទី៨ បន្ទប់លេខC១១ភូមិកោះអណ្តែត សង្កាត់ ទួលសង្កែទី២ ខណ្ឌឬស្សីកែវនោះ ។ ពេលទៅដល់ជនសង្ស័យ និងប្អូនស្រី បានឡើងទៅកាន់បន្ធប់សង្សា និងបានគោះទ្វារ ប៉ុន្តែមិនមានអ្នកណាបើកទ្វារឲ្យចូលទេ ជនសង្ស័យក៏បានឈររង់ចាំជាយូ ទើបកើតមានសេចក្តីខឹង និងធាក់ទ្វារបន្ទប់ខ្លាំងៗប្រហែល ជាកន្លះម៉ោងក្រោយមក ទើបស្រីម្នាក់ឈ្មោះ ខ ស ខ បើកគន្លឹះ ទ្វារបន្ទប់ឲ្យជនសង្ស័យចូល ។ ខណៈពេលទ្វារបន្ទប់របើក ជន សង្ស័យបានឃើញមុខស្ត្រីអ្នកបើកទ្វារឲ្យ ដែលកំពុងនៅក្នុងបន្ទ ប់សង្សាបណ្តូលចិត្តរបស់ខ្លួន ដូចឃើញភ្លើង១០០អង្សា ក៏ស្ទុះទៅចាប់បោចសក់ស្ត្រីនោះ និងរុញឲ្យទៅអង្គុយលើសាឡុង ហើយក៏ចាប់ទាញយកកាំបិតចិបន្លែមកកាន់និងដៃ សម្លុតគំរាមរកចាក់ទៅលើជនរងគ្រោះ ប៉ុន្តែមិនទាន់ចាក់ទេ ពេលនោះបុរសជនជាតិស្បែកខ្មៅឈ្មោះ ឆាលី ជាសង្សា ក៏បានចាប់ទៅចាប់យកកូនកាំបិតចេញពីដៃជនសង្ស័យ ហើយជនសង្ស័យក៏ស្រវាយកបានកន្រ្តៃដែក ដែលនៅក្នុងថតតុចង្ក្រានបាយមួយទៀត មកកាន់ភ្ជង់គំរាមចាក់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះចេះរើបម្រះរករត់គេចខ្លួន ពេលនោះជនសង្ស័យក៏ជ្រុះកន្ត្រៃពីដៃ ។ ឃើញដូច្នោះជនសង្ស័យបានស្ទុះទៅយកកាំបិតបុ័ងតោ ហើយស្រែកសំឡុត និងចាប់បោចសក់ជនរងគ្រោះ ទាញអូសចូលទៅក្នុងបន្ទប់ដេករបស់សង្សា និងលើកកាំបិតបុ័ងតោគំរាមសម្លាប់ ដោយខឹងនិងជនរងគ្រោះខ្លាំងពេក ដែលហ៊ានលូកថ្លើមដេកជាមួយសង្សាគេ ។ មិនតែប៉ុណ្ណោះជនសង្ស័យបានសម្លុត និងគំរាមបង្ខំចិត្តជនរងគ្រោះ ឲ្យទារប្រាក់សេវាថ្លៃដកជាមួយសង្សាគេ និងឈប់ឲ្យទាក់ទង ប៉ុន្តែជនរងគ្រោះមិនព្រមទារប្រាក់ពីជនជាតិស្បែ កខ្មៅនោះទេ “ពោលគឺជនរងគ្រោះចាត់ទុកជនជាតិស្បែកខ្មៅក៏ជាសង្សាគេដែរ” នាងមិនមែនជាស្រីបម្រើផ្លូវភេទទេ មានន័យថា ស្ត្រីទាំងពីនាក់ជាសង្សាជនជាតិស្បែកខ្មៅដូចគ្នា ដូច្នេះអំពើហិង្សាដែលកើតឡើងនេះប្រាកដណាស់ សង្សា ប៉ះសង្សា ជាន់រ៉ូលគ្នាហើយ ប្រៀបដូចភ្នំមួយមិនអាចមានខ្លាពីរ ៕ ដោយ រ៉ារ៉ា