រថយន្តដឹកឥដ្ឋបើករំលោភភ្លើងស្តុប ជ្រុលបុករថយន្តឃ្លុប រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿងបើកបរក្នុងល្បឿនលឿនរំលោភភ្លើងស្តុប ជ្រុលទៅបុកពីទទឹងរថយន្តកូរ៉េឃ្លុបដឹកទំនិញ បណ្តាលឱ្យរងខូចខ្ទេចរួញកាប៊ីន កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅផ្លូវក្រវ៉ាត់ក្រុងទី៣ ចំណុចស្តុបជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ គេបានឃេីញរថយន្តកូរ៉េដឹកឥដ្ឋ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 3A-0943 បើកបរលឿនពីជើងទៅត្បូង រំលោភ្លើងស្តុបជ្រុលទៅបុកពីទទឹងរថយន្តកូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-2132 កំពុងបើកតាមផ្លូវបេតុងជន្លង់ម្លូ ពីជើងទៅត្បូង បណ្តាលឱ្យរងខូចខាត ខ្ទេចកាប៊ីន តែមិនបង្កឱ្យអ្នកណារងរបួស ។

...

ក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ចយករថយន្តដាក់កៀនខាង ឱ្យភាគីសងខាងធ្វើការសម្របសម្រួលគ្នា ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print