សម្តេចតេជោ ហ៊ុន សែន ៖ តើប្រទេសកំពុងអភិវឌ្ឍ ត្រូវការដៃគូសហការបែបណាខ្លះ ដើម្បីការពារអធិបតេយ្យភាពជាតិឱ្យបានស្ថិតស្ថេរគង់វង្ស?

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលពិតជាត្រូវការ ការចូលរួមយោគយល់ពីប្រជាជនទូទៅអំពីល្បឿននៃការអភិវឌ្ឍជាតិ នៅពេលដែលប្រទេសជាតិមួយពុំមានមធ្យោបាយ និងធនធានគ្រប់គ្រាន់ជឿនលឿនដូចប្រទេសដទៃទៀត។

សម្តេចតេជោ បានថ្លែងបន្តថា ត្រង់ចំណុចនេះ ក៏សូមឱ្យប្រទេសជឿនលឿនយល់ពីទុក្ខលំបាករបស់ប្រទេសកំពុងអភិវឌ្ឍន៍ផង ពោលគឺយើងចង់បានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្ត ដោយមិនចង់ឃើញការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ការកេងចំណេញពីកង្វះខាតខាងសមត្ថភាពស្ថាប័ននិងធនធានរបស់កម្ពុជា ហើយឆ្លៀតទៅបញ្ឆេះកំហឹងពលរដ្ឋ និងគាំទ្រមនោគមវិជ្ជាជ្រុលនិយមដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យ។

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាចង់បានការគាំទ្រ ជាជាងការបន្តុះបង្អាប់ បន្តុចបង្អាក់ និងរារាំងការអភិវឌ្ឍប្រទេសរបស់យើង ដោយមិនបានគិតគូរពីគុណតម្លៃនៃសន្តិភាព ការលំបាក និងសោកនាដ្ឋកម្មរាប់មិនអស់របស់ប្រជាជាតិខ្មែរនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើបឋកថា ស្តីពី «ការរំដោះនិងកសាងប្រទេសកម្ពុជាឡើងវិញពីប្រទេសដែលហែកហួរដោយសង្គ្រាម និងវាលពិឃាតមកប្រទេសជាតិពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា(សហត្ថិភាព) និងការអត់ឱន» ពីសាធារណរដ្ឋកូរ៉េ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print