ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១-ច្បាស់ហើយនយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់គឺមិនឲ្យមានពលករចំណាកស្រុកទៅធ្វើការឯបរទេសទេ = គេចង់ទុកឲ្យពលករអត់ការងារធ្វើនិងមានជីវភាពក្រីក្រលំបាកដើម្បីយកជាឡេះសម្រាប់វាយប្រហារមកលើគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា។
២- នៅក្នុងសង្គមប្រជាធិបតេយ្យសេរីគណបក្សនយោបាយណាក៏ចង់កម្ចាត់ដៃគូប្រកួតប្រជែងដែរ = ដូចតែគ្នាទេមិនថាបក្សកាន់អំណាចឬបក្សប្រឆាំងទេ?
៣- ចង់ថាកម្ពុជាជាប្រទេសផ្តាច់ការ = ស្រេចលើការលាបព័ណ៌របស់អ្នកក្រៅទេ តែប្រជាជនកម្ពុជាថាជាការអនុវត្តច្បាប់លើជនល្មើសច្បាប់។
៤- គណៈកម្មាធិការសិទ្ធិមនុស្សការពាររាជរដ្ឋាភិបាលជារឿងធម្មតា = តែបើមិនការពាររាជរដ្ឋាភិបាលទើបជាការចម្លែក។
៥- ក្រុមជនដឹកនាំធ្វើបាតុកម្មប្រឆាំងគឺជាមេក្លោងនិងជាមេខ្យល់ = ឯបាតុករគ្មានស្មារតីភ្ញាក់រលឹកដោយឯកឯងមកធ្វើបាតុកម្មទេ។
៦- របស់ដែលហៅថាចលនាខ្មែរដើម្បីប្រជាធិបតេយ្យរបស់យាយហួរ = មិនមែនធ្វើកិច្ចការសង្គមឯណាគឺធ្វើនយោបាយបម្រើក្រុមឧទ្ទាមក្រៅច្បាប់ដដែល។
៧- យុវជនផុសផុលមានតែនៅបរទេសប៉ុណ្ណោះ = ឯនៅក្នុងប្រទេសគឺស្ងប់ស្ងាត់។
៨- ការចង់បើកឲ្យប្រជាជនសម្រេចលើការអភិវឌ្ឍន៍តំបន់ត្រីកោណ = គឺគ្មានចែងនៅក្នុងច្បាប់និងនីតិវិធីការងាររាជរដ្ឋាភុបាលកម្ពុជាទេ។
៩- សម្តេចតេជោត្រូវបានអន្តរជាតិអញ្ជើញទៅចូលរួមក្នុងវេទិកាស្តីពីចំណេះដឹងពិភពលោក = មិនមែនសម្តេចតេជោសុំគេចូលរួមទេ តើអា ហាស់ សាន់ ដឹងពីណាមក?
១០- ចំណេះដឹងអតីតៈក្មេងវត្ត = គ្រាន់បើជាចំណេះដឹងបញ្ញាវ័ន្តមួយចំនួនដែលរៀននៅបារាំងដែរ? ៕