សម្តេចតេជោ ហ៊ុន សែន ៖ តើនយោបាយឈ្នះឈ្នះបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ខ្មែរ?

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅក្នុងបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ នយោបាយឈ្នះឈ្នះ ត្រូវបានបង្កើតឡើង និងបានចាប់ផ្តើមចរចារវាងខ្មែរនិងខ្មែរនៅឆ្នាំ១៩៩៦ ដើម្បីបង្រួបបង្រួម និងបញ្ចូលភាគីខ្មែរទាំងអស់ទៅក្នុងរាជរដ្ឋាភិបាល ប្រព័ន្ធច្បាប់ និងយោធាតែមួយដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែងក្នុងការផ្សះផ្សារជាប់និងអភិវឌ្ឍន៍ជាតិ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នយោបាយឈ្នះឈ្នះនេះ បានបិទបញ្ចប់សង្រ្គាមស៊ីវិលជិត៣ទសវត្សរ៍ដោយជោគជ័យដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែ១គ្រាប់ ប៉ុន្តែជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធីនិងការរំលាយចោលនូវអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហមតាមរយៈយុទ្ធសាស្រ្ត DIFID (Divide, Isolate, Finish, Integrate, Develop)។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេចបានដាក់ចេញនូវការធានា៣យ៉ាងផងដែរដើម្បីឱ្យខ្មែរក្រហមដែលលែងចង់ឃើញការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ សុខចិត្តចុះចូលមករួមរស់ជាមួយសង្គមជាតិដែលគ្មានអ្នកឈ្នះគ្មានអ្នកចាញ់គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ ដោយទទួលបានសន្តិភាពដែលពួកយើងទន្ទឹងរង់ចាំជាយូរមកហើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print