លោក ប៉ា សុជាតិវង្ស ចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាស្ពានបេតុងសាក់សំពៅក្នុងខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានស្ថាបនាស្ពានបេតុង សាក់សំពៅ ដែលមានប្រវែង ១១០ម៉ែត្រ និងទទឹង ៩ម៉ែត្រ ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

...

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ឲ្យដឹងថា ស្ពានបេតុងសាក់សំពៅ ជាស្ពានមួយឆ្លងកាត់ស្ទឹងព្រែកត្នោត ដែលទីតាំងនេះពីមុនជាស្ពានថ្មចាស់ មានទទឹង ៤ម៉ែត្រ បានសាងសង់ក្នុងឆ្នាំ១៩៨០ ដែលអាចចរាចរបានប្រភេទរថយន្តធុនតូច ហើយពេលសាងសង់រួចស្ពាននេះអាចផ្ដល់ប្រយោជន៍ជាច្រើន ។

លោក នុត ពុធដារា អភិបាលខណ្ឌដង្កោ បញ្ជាក់ថា ការដ្ឋានស្ពាននេះនឹងសាងសង់បញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងការដឹកកសិផលទៅកាន់ទីផ្សារនានា នៅកណ្តាលក្រុង ៕

6 9 10 3 4 5 1 11 7 2 8 12

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print