សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ចុះប្រគល់អណ្តូងទឹកប្រភេទអាហ្វ្រីដេសចំនួន ១១អណ្ដូង

ចែករំលែក៖

ខេត្តព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារកាកបាទក្រហមកម្ពុជាដឹកនាំដោយ លោក អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា រួមជាមួយប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ចុះប្រគល់អណ្តូងទឹកប្រភេទអាហ្វ្រីដេសចំនួន ១១អណ្ដូង

...
ជំហានទី៣ ឆ្នាំ២០១៦ ដែលមានលេខរៀងពី១២៦ ដល់១៣៦ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន ១៧៩គ្រួសារ ដែលមានប្រជាពលរដ្ឋ ៨៩៥នាក់ រស់នៅភូមិទាំង៤ នៃឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ។

លោក អ៊ុយ សំអាត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា សូមឲ្យប្រជាពលរដ្ឋចូលរួមចំណែកថែរក្សាអណ្តូងទឹកនេះ ឲ្យបានគង់វង្សយូរអង្វែង ។ ដោយឡែកប្រជាពលរដ្ឋចំនួន ៧០គ្រួសារ ដែលអញ្ជើញចូលរួមក្នុងពិធីនេះក៏បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាផងដែរ ៕

1 2 3 4 5 6

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print