ភ្នំតាម៉ៅ ជារមណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ខេត្តតាកែវ៖​ រដ្ឋបាលខេត្ត​តាកែវ​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ភ្នំតាម៉ៅ ជារមណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោមភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។

ភ្ញៀវជាតិ​ និងអន្តរជាតិដែលមកលេងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមិនដែលរំលងទស្សនាសត្វកម្រ ៦ ប្រភេទមានដូចជា ពស់ថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លាឃ្មុំ ។ សត្វទាំងនេះមានប្រជាប្រិយភាពខ្លាំង និងស្ថិតនៅក្នុងបញ្ជីលើ គេដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតទស្សនាពេលមក កម្សាន្តនៅសួនឧទ្យានភ្នំតាម៉ៅ។

...

ភ្នំតាម៉ៅ​ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គីឡូម៉ែត្រ​ តាមផ្លូវជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំតាមផ្លូវក្រាលកៅស៊ូប្រមាណ​ ៥គីឡូម៉ែត្រ​៕ដោយ​៖តារា​  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print