មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលសុំជំនួយបរទេស ទប់ទល់នឹងគ្រោះទឹកជំនន់

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅមីយ៉ាន់ម៉ា នាថ្ងៃសៅរ៍នេះ បានរាយការណ៍ថា ប្រមុខរដ្ឋាភិបាលយោធា បានអំពាវនាវរកជំនួយពីបរទេស បន្ទាប់ពីគ្រោះទឹកជំនន់ បានវាយប្រហារ ប្រទេសដែលហែកហួរដោយសារជម្លោះមួយនេះ ហើយបង្ខំឱ្យមនុស្សសរុបជាង ២៣៥,០០០នាក់ ត្រូវជម្លៀសខ្លួន។

មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយដូច្នេះថា «ក្រុមមន្រ្តីរដ្ឋាភិបាល ចាំបាច់ត្រូវធ្វើការទាក់ទងទៅកាន់ប្រទេសដទៃ ក្នុងបំណងស្វែងរកការផ្តល់ជំនួយ ដើម្បីយកទៅជួយជនរងគ្រោះ»។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ យោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សច្រើនជាង២៣៥,០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុងដ៏កំណាច Yagi ហើយមនុស្សកើនដល់៣៣នាក់ បានបាត់បង់ជីវិត។
ប្រជាជននៅក្នុងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា បាននិងកំពុងទទួលរងគ្រោះទឹកជំនន់ និងរអិលបាក់ដី បន្ទាប់ពីព្យុះ Yagi បានវាយប្រហារមកលើតំបន់កាលពីចុងសប្តាហ៍មុន។ ក្នុងចំណោមនោះ ប្រទេសវៀតណាម បានរងគ្រោះខ្លាំងក្លាជាងគេបំផុត ដោយមានមនុស្សស្លាប់លើសពី២៥០នាក់ រួមជាមួយការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ មុនពេលមកដល់វៀតណាម ព្យុះទីហ្វុងនេះ ក៏បានវាយប្រហារប្រទេសហ្វីលីពីន និងដែនកោះ Hainan ភាគខាងត្បូងប្រទេសចិន ផងដែរ៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print